សម្តេច​ប៉ាប​នឹងទស្សនកិច្ចនៅ ​ប្រទេស​លុចសំបួ និង​បែលហ្សិក​នៅ​ខែ​កញ្ញា

ការិយាល័យព័ត៌មានសន្តអាសនៈបានប្រកាសថា សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ នឹងយាង ដំណើរបំពេញទស្សនកិច្ច ទៅកាន់ប្រទេសលុចសំបួ និងបែលហ្ស៊ិករយៈពេល៣ថ្ងៃនៅខែកញ្ញាខាងមុខ។

ប្រភពដដែលបានប្រកាសនៅថ្ងៃចន្ទ ទី២០ ខែឧសភា ថា សម្តេចប៉ាប នឹងយាងធ្វើទស្សនកិច្ចនៅលុចសំបួរ និងបែលហ្ស៊ិក ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។

ប្រភពដដែលបានបន្ថែមថា សម្តេចប៉ាប បានទទួលយកការអញ្ជើញរបស់ប្រមុខរដ្ឋ និងព្រះសហគមន៍ នៃប្រទេសទាំងពីរ រួចរាល់ហើយ ។

ប្រភពដដែលបានបន្តថា សម្តេចប៉ាបនឹងយាងទៅប្រទេសលុចសំបួរមិន បន្ទាប់មកទ្រង់នឹងយាង ដំណើរទៅប្រទេសបែលហ្ស៊ិកនៅពេលក្រោយ ហើយស្នាក់នៅទីនោះរហូតដល់ថ្ងៃទី ២៩ ខែកញ្ញា ដើម្បីបំពេញទស្សនៈកិច្ចនៅទីក្រុង ប្រ៊ុចសែល ឡឺវេន (Leuven ) និងទីក្រុងលូវេន ឡា ណឺវ ( Louvain-la-Neuve ) ។

តាមការគ្រោង ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី១៣ ខែកញ្ញា សម្តេចប៉ាបនឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី ប៉ាពួញូហ្គីណេ ទីម័រឡេស្តេ និងសិង្ហបុរី​ ដើម្បីបំពេញទស្សនកិច្ចទៅកាន់ប្រជាជាតិទាំងនោះ ។

ប្រភពដដែលបានបន្ថែមថា ខែកញ្ញាគឺជាខែដែលសម្តេចប៉ាបនឹងធ្វើដំណើរច្រើនបំផុតមិនធ្លាប់ មានពីមុនមក៕

Daily Program

Livesteam thumbnail