សម្តេចប៉ាបឡេអូទី១៤នឹងជួបអ្នកដឹកនាំស្ថាប័នទទួលបន្ទុកការត្រាស់ហៅរបស់ព្រះជាម្ចាស់

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ គ្រោងនឹងជួបមេដឹកនាំស្ថាប័នដែលទទួលបន្ទុកការត្រាស់ហៅរបស់ព្រះជាម្ចាស់ នៅក្នុងរង្វង់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណជា ៣ រសៀល នៅសាលប្រជុំមួយនៅជិតបុរីវ៉ាទីកង់។
ប្រភពដដែលបានអះអាងថា ជំនួបនេះជាផ្នែកមួយនៃកម្មវិធីករុណាទិគុណនៃនិស្សិតទេវវិទ្យាល័យ និង បូជាចារ្យ។
តាមការរំពឹងទុកជំនួបនេះ សម្តេចប៉ាបឡេអូ នឹងចូលរួមនៅក្នុងគោលបំណងជំរុញការជួបគ្នា ដើម្បី ឆ្លុះបញ្ចាំង និងបង្ហាញនូវភាតរភាពក្នុងចំណោមបូជាចារ្យ និស្សិតទេវវិទ្យាល័យ និងអ្នកដឹកនាំនៅក្នុងក្រសួងទទួលបន្ទុកការត្រាសហៅ ។
តាមការរំពឹងទុកនិស្សិតទេវវិទ្យាល័យដែលនឹងចូលរួម គឺអាចមាន ពីមកពីជុំវិញពិភពលោក រួមមានម៉ិកស៊ិក អ៊ីតាលី អាហ្សង់ទីន អៀរឡង់ អេស្ប៉ាញ មកអាហ្រ្វិក ហ្វីលីពីន កូឡុំប៊ី ប្រេស៊ីល និងសហរដ្ឋអាមេរិក ជាដើម៕
Daily Program
