សម្តេច​ប៉ាបយាងជួបលោក​បូជាចារ្យ​វ័យ​ចំណាស់​នៅក្នុង​ព្រះសហគមន៍

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូនៅក្នុងសប្តាហ៍នេះបានយាងជួបជា​មួយនឹងលោកបូជាចារ្យចំណាសៗប្រមាណជា ៧០ រូប។

ប្រភពដដែលបានបន្តថា នៅក្នុងចំណោមលោកបូជាចារ្យទាំងអស់នោះ គឺមានខ្លះត្រូវបានតែ​ងតាំងនិងក្លាយជាបុព្វជិតអស់រយៈពេលចាប់ពី៤០ ឆ្នាំឡើងទៅ។​

ប្រភពដដែលបានបន្តថា ជំនួបនេះគឺជា ផ្នែកមួយនៃការចុះសួរសុខទុក្ខរបស់សម្តេចប៉ាបនៅក្នុងនាមជាអភិបាលនៃព្រះសហគមន៍នៅក្នុង ទីក្រុងរ៉ូម។

ជំនួបនេះបានរៀបចំនៅនៅព្រះសហគមន៍សាន់ ជីស៊ីប អាល ត្រីយុនហ្វល (San Giuseppe al Trionfale Parish) នៅវេលាម៉ោង៤រសៀលថ្ងៃទី​១៤ ខែ​ឧសភា កន្លងទៅនេះ​។

នៅក្នុងជំនូបនោះសម្តេចប៉ាបបានមានបន្ទូលថា មូលហេតុដែលទ្រង់យាងជួបមកពីនេះគឺជាអ្វីដែលទ្រង់ចងជួបសាកសួសុខទុក្ខ​និងរួមគ្នាអធិដ្ឋានថ្វាយព្រះជាម្ចាស់។​

ក្រៅពីជំនួបលើកនេះ នៅក្នុងថ្ងៃទី​២៩ ខែឧសភា ខាងមុខសម្តេចប៉ាបកំពុងតែរៀបចំដំណើរ ទ​ស្ស​នកិច្ចបន្ទាប់ដោយគ្រោងនឹង ជួបលោកបូជាចារ្យជំនាន់ក្រោយដែលត្រូវបានតែងតាំងនៅចន្លោះពីឆ្នាំ២០១៤ ដល់ ឆ្នាំ២០២៤​៕

Daily Program

Livesteam thumbnail