សម្តេចប៉ាប ៖ ប្រព័ន្ធផ្សព្វផ្សាយគួរតែជំរុញពិភពលោកឲ្យរិះគិតអំពីសន្តិភាព និងការដកអាវុធ

សម្តេចប៉ាប ឡេអូទី១៤ បានស្នើសុំឲ្យប្រព័ន្ធផ្សព្វផ្សាយលើកកំពស់ការផ្សព្វផ្សាយអ្វីដែលនាំឲ្យមនុស្សជាតិរិះគិតអំពីសន្តិភាព និង ការកាត់រំសាយអាវុធ​។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូ បានមានបន្ទូលបែបនេះនៅពេលដែលទ្រង់បានយាងជួបជាមួយអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងរ៉ូម ដែលបានមកយកព័ត៌មាននៅក្នុងដំណើរការ បោះឆ្នោតជ្រើសរើសសម្តេចប៉ាប ហើយជំរុញឱ្យពួកគេបម្រើការពិត និងលើកកម្ពស់សន្តិភាព ដោយមានបន្ទូលថា ប្រព័ន្ធផ្សព្វផ្សាយគឺជាប្រព័ន្ធអន្តរកម្មដែលអាច ជួយបង្កើតវប្បធម៌របស់សង្គម ។

ជំនូបនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃច័ន្ទ នៅវិមាន ប៉ូល ទី៦ នៃបុរីវ៉ាទីកង់ ដោយនៅក្នុងឱកាសនោះ សម្តេចប៉ាបឡេអូ បានមានបន្ទូលថ្លែងអំណរគុណដល់អ្នកសារព័ត៌មានជាភាសាអ៊ីតាលីសម្រាប់ការងារដែលមិនចេះនឿយហត់របស់ពួកគេក្នុងរយៈពេលប៉ុន្មានសប្តាហ៍ដ៏លំបាកនេះតាំងពីការសោយទិរង្គត់របស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ រហូតដល់ពិធីបោះឆ្នោតជ្រើសរើសសម្តេចប៉ាប ។​

សម្តេចប៉ាបឡេអូ ក៏បានសំដែងគាវរកិច្ចដល់​អ្នក​យក​ព័ត៌មានដែលបាន ​បម្រើ​ការ​ពិត ជាពិសេស​ការងារ​ក្នុងស្ថាប័នសាសនា  ដែលតែងតែរំលេចសម្រស់​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ត” ក្នុង​អំឡុង​ពេល​អន្តរកាល​ថ្មីៗ​នេះ៕

Daily Program

Livesteam thumbnail