សម្តេចប៉ាប អំពាវនាវឱ្យឪពុកម្តាយ និងសាលារៀនរក្សា «សម្ព័ន្ធភាពរឹងមាំ»

វ៉ាទីកង់ញូវបានរាយការណ៍ថា គោលបំណងនេះត្រូវបានសម្តេចប៉ាបរំលេចនៅក្នុងសារដែលទ្រង់ ផ្ញើសារទៅកាន់សមាគម សមាគមមាតាបិតាសម្រាប់ការអប់រំដោយឥតគិតថ្លៃ កាលពីចុងសប្តាហ៍កន្លងទៅនេះ។
សម្តេចប៉ាបបានមានបន្ទូលថា ឪពុកម្តាយគឺជាអ្នកអប់រំចម្បងរបស់កុមារ ប៉ុន្តែកិច្ចការ និងបេសកកម្មនៅក្នុងការបំពេញតួនាទីនោះឪពុកម្តាយក៏មិនអាចបំភ្លេចអំពីស្ថាប័នសំខាន់ៗនៅក្នុងសង្គមដែលជួយបំពេញបន្ថែម នោះ គឺ សាលារៀននិងស្ថាប័នសង្គមនានា។
សម្តេចប៉ាបបានប្រាប់ សមាគមមាតាបិតាសម្រាប់ការអប់រំដោយឥតគិតថ្លៃថា សូមរំលេចចំណុចនេះ ហើយទាំងអស់គ្នាសូមធ្វើការសហការជាមួយស្ថាប័នសង្គមទាំងអស់ដើម្បីបុត្រធីតារបស់ខ្លួន។
សម្តេចប៉ាបបានមានបន្ទូលថា ៖ «សម្ព័ន្ធភាពដ៏រឹងមាំរវាងសាលារៀន និងគ្រួសារអាចឱ្យចំណេះដឹងត្រូវបានបញ្ជូនបន្តក្នុងពេលតែមួយជាមួយនឹងតម្លៃរបស់មនុស្ស និងខាងវិញ្ញាណ»។
សម្តេចប៉ាប បានពន្យល់ថា គោលបំណងនៃសម្ព័ន្ធភាពនេះគឺ ដើម្បីជួយយុវជនឲ្យរកឃើញផែនការរបស់ព្រះសម្រាប់ពួកគេម្នាក់ៗ។ ទំនាក់ទំនងរវាងមាតាបិតា និងអ្នកអប់រំផ្តល់ជីវិត ដល់សហគមន៍ដែលមានតួនាទីផ្សេងៗគ្នា ប៉ុន្តែការបង្រួបបង្រួមនៃការបញ្ចប់ អាស្រ័យទៅលើលក្ខណៈនៃសហគមន៍ និងមនុស្សដែលត្រូវបានពង្រឹងដោយសប្បុរសធម៌។
សម្តេចប៉ាបក៏បានសង្កត់ធ្ងន់លើលក្ខណៈនៃសម្ព័ន្ធភាព ការជួបគ្នា និងការសហការ ហើយបានទទូចថាតួនាទីរបស់ឪពុកម្តាយគឺចាំបាច់ ហើយ ជាសសរស្តម្ភមួយនៃកិច្ចព្រមព្រៀងអប់រំសកលដែលត្រូវបានផ្សព្វផ្សាយដោយបុរីវ៉ាទីកង់៕
Daily Program
