សម្តេចប៉ាប ព្រះសហគមន៍តែងតែបើកចំហរ និងទទួលគ្រប់បញ្ហា

នាយកការិយាល័យព័ត៌មានសន្តអាសនៈ លោក ម៉ាតេអូ ប្រ៊ុននី ( Matteo Bruni)បាន ប្រាប់អ្នកសារព័ត៌មានថា អំពីបញ្ហានៃការសម្រេចចិត្តប្រជុំបិទទ្វាររវាងសម្តេចប៉ាប និងក្រុមលោកអភិបាលនៃព្រះសហគមន៍អ៊ីតាលី។
លោកបានបញ្ជាក់ថា កិច្ចប្រជុំបិទទ្វារនេះសម្តេចប៉ាបទ្រង់មិនមានបំណងប្រមាថ ឬបង្ហាញការស្អប់ខ្ពើម ឬមានព័ត៌មានលាក់លាំងណាមួយឡើយ ហើយទ្រង់សូម អភ័យទោសចំពោះអ្នកដែលមានអារម្មណ៍អាក់អន់ចិត្តចំពោះការរៀបចំបែបនោះ។
លោកបានបន្តថា ៖ «សម្តេចប៉ាបមិនដែលមានបំណងប្រមាថនរណាម្នាក់ឡើងហើយទ្រង់ សុំទោសចំពោះអ្នកដែលមានអារម្មណ៍អាក់អន់ចិត្ត»។
នាឱកាសនោះ លោកក៏បានលើកឡើងផងដែរថា បន្ទូលរបស់សម្តេចប៉ាបអំពីក្រុមអ្នកស្រលាញ់ភេទដូចគ្នា ក៏មិមានចេតនាប្រមាធឫស្អប់ខ្ពើមដែរ ទ្រង់សូមអភ័យទោសប្រសិនបើមានការយល់ច្រឡំ ហើយលើកឡើងថា ព្រះសហគមន៍គឺបើកទ្វារចំហរជានិច្ចសម្រាប់អ្នកដែលមានជំនឿ៕
Daily Program
