សម្តេចប៉ាប ប្រាប់យុវជននៅទីក្រុងរ៉ូម ឱ្យស្មោះត្រង់ចំពោះខ្លួនពួកគេ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានយាង ជួបជាមួយយុវជនប្រមាណ៨០ នាក់នៃព្រះសហគមន៍កាតូលិកនៅទីក្រុងរ៉ូម ដែលកំពុងរៀបចំដើម្បីអបអរឆ្នាំ នៃអំណរសប្បាយហើយជជែកជាមួយពួកគេអំពីជីវិតនៃសេចក្តីជំនឿ និងការអធិស្ឋានរបស់ពួកគេ។

វ៉ាទីកង់ញូវបានរាយការណ៍ថា ទស្សនកិច្ច និងជំនួបជាមួយនឹងយុវជននេះគឺជាជំនួបដ៏ភ្ញាក់ផ្អើលមួយដែលសម្តេចប៉ាបបានយាងធ្វើ និងអំណរសប្បាយជាមួយនឹងយុវជន កាលពីរ​សៀលថ្ងៃសុក្រសប្តាហ៍មុន។

ការិយាល័យព័ត៌មានសន្តអាសនៈបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយដោយ ប្រកាសដំ​ណឹ​ងល្អថា នៅជំនួបរសៀលថ្ងៃសុក្រ គឺជាកិច្ចប្រជុំដែលបានធ្វើឡើងនៅក្នុងគំនិតផ្តួចផ្តើម «សា​លានៃការអធិដ្ឋាន» ដើម្បីរៀបចំក្រុមយុវជន កាតូលិកវ័យក្មេងសម្រាប់ត្រៀមព្រឹត្តិការណ៍ឆ្នាំនៃអំណរសប្បាយ។

ដើម្បីលើកទឹកចិត្តយុវជន និង​ដើម្បីភ្ញាក់ផ្អើលទ្រង់ដោយអបដំណើរដោយលោកអគ្គអភីបាល រីណូ ហ្វីស៊ីសេឡា អ្នកទទួលបន្ទុកសាលាប្រកាសដំណឹងល្អ បានចេញដំណីរពីវ៉ាទីកង់ទៅកាន់ព្រះសហគមន៍នោះ នៅម៉ោងប្រហែល ៤រសៀល ហើយបានធ្វើដំណើរទៅកាន់ព្រះវិហារ Saint Bernadette Soubirous នៅជាយក្រុងភាគខាងកើត។

ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួច​ផ្តើម «ឆ្នាំ​នៃ​ការ​អធិដ្ឋាន» ហើយ​ក្នុង​អំឡុង​ពេ​ល​ជួប​នោះ សម្តេច​ប៉ាប​បាន​ឆ្លើយ​សំណួរ​ដែល​យុវជន​សួរទៅ​កាន់ទ្រង់​អំពី​ជីវិត​នៃ​សេចក្តី​ជំ​នឿ និង​ការ​អធិដ្ឋាន។

ជំនួប នេះកើតឡើងបន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃទី ១១ ខែមេសារបស់សម្តេចប៉ាបជាមួយតយុវជន ២00 នាក់ដែលកំពុងរៀបចំសម្រាប់ការរួបរួមដំបូងនៅឯព្រះសហគមន៍កាតូលិករ៉ូម Saint John Mary Vianney

Daily Program

Livesteam thumbnail