សម្តេចប៉ាប ទទួលនាយករដ្ឋមន្រ្តីប្រទេសប៊ីឡាយ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានយាងទទួល ទទួលលោក ចន ប្រ៊ីសេណូ (John Briceño) នាយករដ្ឋមន្រ្តីនៃប្រទេស ប៊ីឡាយ (Belize) ដែលជាកោះតូចមួយនៅឆ្នេរសមុទ្រការ៉ាប៊ីនកាលពីចុងសប្តាហ៍មុន។

វ៉ាទីកង់ញូវបានរាយការណ៍ថា បន្ទាប់ពីទទួលបានស្វាគមន៍ដោយសម្តេចប៉ាបហើយនោះ លោ​ក ចន ប្រ៊ីសេណូ ក៏ទទួលជួប ពិភាក្សាជាមួយនឹងលោកអគ្គអភិបាល ប៉ូលរីឆា ហ្គាឡាហ្គ័  (Paul Richard Gallagher) រដ្ឋមន្រ្តីសម្រាប់ទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិនានា។

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាដ៏ស្និទ្ធស្នាលដែលបានធ្វើឡើងនៅវ៉ាទីកង់ភាគីទាំងពីរ បានបង្ហា​ញនូវ ទំនាក់ទំនងដ៏ល្អរវាង កោះប៊ីឡាយ និងសន្តអាសនៈ។

 ភាគីបានផ្តោតជាពិសេសលើការប្តេជ្ញាចិត្តរបស់ព្រះសហគមន៍កាតូលិក ក្នុងការពង្រឹងវិស័យអប់រំ និងការថែទាំជនចំណាកស្រុក។

បន្ទាប់មកភាគីទាំងពីរក៏បានពិភាក្សាលើបញ្ហានយោបាយសង្គមមួយចំនួនរបស់ប្រទេសនេះ ដោយសង្កត់ធ្ងន់ទៅលើការរួមចំណែកដែលព្រះវិហារកាតូលិក ដែលមានវត្តមាននៅក្នុងសង្គ​មនៅក្នុងកោះ អាចផ្តល់ជូនសម្រាប់ផលប្រយោជន៍រួមរបស់ប្រជាជន។

កោះប៊ីឡាយនេះ ត្រូវបានគេដឹងថា ជាប្រទេសមួយ ដែលមានប្រជាជនមិនដល់កន្លះលាននាក់ផង។ ​ប្រជាជាតិនេះមានផ្ទៃដីប្រមាណជា ២២.៩៦៦​គីឡូម៉ែត្រការ៉េ​៕

Daily Program

Livesteam thumbnail