សម្តេចប៉ាប ជំរុញឱ្យមានការទទួលខុសត្រូវចំពោះភពផែនដី

នៅថ្ងៃទិវាផែនដីពិភពលោកឆ្នាំ ២០២៤ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូបាន រំលឹកដល់មនុស្សជាតិទាំងអស់ពីកាតព្វកិច្ចរបស់ម្នាក់ៗក្នុងការការពារភពផែនដី និងការពារសន្តិភាព។

នៅពេលដែលពិភពលោកប្រារព្ធទិវាផែនដីនៅថ្ងៃចន្ទទី ២២ ខែមេសា សម្តេចប៉ាប បានរំលឹកឡើងវិញនូវការអង្វរដ៏ទទូច របស់ទ្រង់ឲ្យមានសកម្មភាពដ៏ក្លាហានដើម្បីការពារភពផែនដីដែលជាលំនៅស្ថានរួម របស់មនុស្សជាតិ។

នៅលើបណ្តាញសង្គម X សម្តេចប៉ាប បានកត់សម្គាល់ថា មនុស្សជាតិពិតជាបានទទួលសម្បត្តិជាច្រើនតែ មនុស្សជំនាន់ក្រោយនេះ បានធ្វើកិច្ចការតិចតួចណាស់ដើម្បីការពារភពផែនដីនិងភោគទ្រព្យដែលផែ នដីបង្កើតមកដល់ពេលនេះ។

សម្តេចប៉ាបក៏បានធ្វើបទអត្ថាធិប្បាយអំពីទំនាក់ទំនងរវាងបញ្ហាបរិស្ថានបច្ចុប្បន្ន និងជម្លោះជាច្រើនដែ លកំពុងកើតឡើងនៅទូទាំងពិភពលោក។

ទ្រង់បានមានបន្ទូលថា ៖ «ជំនាន់របស់យើងបានទទួលទ្រព្យជាច្រើន ប៉ុន្តែយើងមិនបានការពារភពផែនដី​ ហើយយើងមិនបានការពារសន្តិភាពទេ។ យើងត្រូវបានគេត្រាស់ហៅឱ្យក្លាយជាសិប្បករ និងជាអ្នកថែ​រក្សាលំនៅស្ថានរួម របស់យើង»។​

ទិវាអន្តរជាតិផែនដីនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧០ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិ​ស្ថានសំខាន់ៗដែលកំពុងប្រឈមមុខនៅលើភពផែនដី និងដើម្បីប្រមូលកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហា ។

ពិធីនេះផ្តល់ឱកាសសម្រាប់បុគ្គល សហគមន៍ អង្គការ និងរដ្ឋាភិបាលនានាក្នុងការរួមគ្នា និងចូលរួមក្នុងសកម្មភាពជួសជុល និងព្យាបាលប្រព័ន្ធអេកូឡូស៊ី ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងអភិរក្សជីវៈចម្រុះ ដើម្បីថែរក្សាភពផែនដីសម្រាប់មនុស្សជំនាន់ក្រោយ៕

Daily Program

Livesteam thumbnail