សម្តេចប៉ាប៖ សូមកុំឲ្យបាត់បង់មនសិកា និងក្តីស្រលាញ់

នៅពេលដែលអបអរការប្រារព្ធទិវាពិភពលោកនៃទំនាក់ទំនងសង្គមសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានយាងអញ្ជើញមនុស្សជាតិទាំងអស់ឱ្យបង្កើតទំនាក់ទំនងប្រកបដោយមនុស្សធម៌ មនសិកា​រ និងក្តីស្រលាញ់។

នាឱកាសនោះសម្តេចប៉ាបក៏បាន រំឭកគ្រីស្តបរិស័ទ នៅលើពិភពលោកឲ្យមានការយកចិត្តទុកដាក់នឹងស្វែងយល់ឲ្យបាន ជ្រួតជ្រាបច្បាស់លាស់ពីបញ្ញាសិប្បនិម្មិត។​

សម្តេចប៉ាបបានមានបន្ទូលថា សូមអធិដ្ឋាននិងនាំគ្នាថែរក្សាឲ្យបាននូវមនសិកា និងក្តីស្រ​លាញ់ចេញពីបេះដូងមិនមែនក្តីស្រលាញ់ដែលកំណត់ដោយបញ្ញាសិប្បនិម្មិត។

សម្តេចប៉ាបក៏បានមានបន្ទូលទៀតផងដែរថា​ សូមស្វែងរកទំនាក់ទំនងនិងការប្រាស្រ័យទាក់ទ​ងគ្នាឲ្យកាន់តែសកម្មដើម្បីធ្វើយ៉ាងណាក៏ដោយលុបបំបាត់ឲ្យបាននូវ អ្វីដែលអគតិ និង​ទស្សនៈ​អវិជ្ជមាន។

សម្តេចប៉ាបក៏បានជំរុញឲ្យមនុស្សជាតិយកចិត្តទុកដាក់លើការគ្រប់គ្រងបញ្ហាសិប្បនិម្មិតដែលមកដល់ពេលនេះវាកាន់តែរីកចម្រើន និងកាន់តែមានឥទ្ធិពលដល់សង្គមមនុស្ស ដូច្នេះហើយបានជាទ្រង់លើកកំពស់ឲ្យមនុស្សកសាងនូវចំណងភាតរភាព​ដោយក្តីស្រលាញ់៕

Daily Program

Livesteam thumbnail