សម្តេចប៉ាប៖ សង្រ្គាមជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូកាលពីថ្ងៃអាទិត្យបានមានបន្ទូលថា សង្រ្គាមគ្រប់ទម្រង់គឺជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយបានជំរុញឲ្យមនុស្សជាតិសិក្សាអំពីវិធីដែលរក្សានិងការពារសន្តិភាព​តាមរយៈការអប់រំ។​

វ៉ាទីកង់ញូវ​បានរាយការណ៍ថា ថ្លែងទៅកាន់គ្រីស្តបរិស័ទដែលបានប្រមូលផ្តុំគ្នានៅទីលានស ន្តសិលា ទ្រង់បានមានបន្ទូលថា សង្រ្គាមមិនថាកើតឡើងនៅទីណាក៏ដោយគឺជាអំពើឧក្រិដ្ឋក​ម្មទាំងអស់​ ហើយទ្រង់ក៏បានអំពាវនាវជាថ្មីសុំអោយពិភពលោករកវិធីបញ្ចប់សង្រ្គាមឲ្យកា​ន់តែបានឆាប់​។​

សម្តេចប៉ាបបានមានបន្ទូលថា តាំងពីដើមឆ្នាំមកដល់ពេលនេះ គឺយើងនៅមិនទានផ្លាស់ប្តូរគោ​ល​បំណងនៃការអធិដ្ឋានប្រចាំឆ្នាំរបស់យើងនៅឡើយទេ។ សន្តិភាពគឺនៅតែជា​បំណង ដ៏ទទួចរបស់យើង ហើយនៅពេលនេះ ការផ្ទុះអាវុធគឺនៅតែបន្ត ខណៈដែលជីវិតមនុស្សនៅតែត្រូវស្លាប់ ហើយវិនាសកម្មនានានៅតែឃើញមានជាបន្តបន្ទាប់​។

សម្តេចប៉ាបនៅតែបន្តជំរុញនឹងលើកទឹកចិត្តអោយគ្រប់គ្នា​អធិដ្ឋានជូនជនរងគ្រោះ ដែលបានរងគ្រោះថ្នាក់និងជួបទុក្ខវេទនាដោយសារតែបញ្ហានៃសង្រ្គាមទាំងអស់ នាពេលបច្ចុប្បន្ននេះ៕

Daily Program

Livesteam thumbnail