សម្តេចប៉ាប៖ លើកកំពស់ទំនាក់ទំនងជាការព្យាបាលអ្នកមានជំងឺ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូជំរុញអោយគ្រប់គ្នាយកចិត្តទុកដាក់អ្នកជំងឺ និងថែទាំពួកគេ ថែទាំ ស​មា​ជិកគ្រួសារ និងថែរក្សាសេចក្តីស្រលាញ់​ តាមរយៈការលើកកំពស់ និងអោយតម្លៃនៅលើ កត្តាពង្រឹងទំនាក់ទំនងជាមួយនឹងអ្នកជំងឺ។​

វ៉ាទីកង់ញូវបានរាយការណ៍ថា ការលើកកំពស់ទំនាក់ទំនងនឹងអ្នកជំងឺនេះគឺសម្តេចប៉ាបបានធ្វើឡើងនៅក្នុងសារសម្រាប់ទិវាអ្នកជំងឺពិភពលោកលើកទី​៣២ ។​

សម្តេចប៉ាបបានមានបន្ទូលថា វាមិនល្អទេដែលយើងទាំងអស់គ្នាទុកឲ្យមនុស្សនៅឯកោម្នាក់ ឯងឆ្ងាយពីសង្គមនិងពីគ្រួសារ យើងគួរតែយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺដោយទំនាក់ទំនង ដែលជាចំណុចមួយ នៃការព្យាបាលអ្នកជំងឺផងដែរ ។

នៅក្នុងសារនោះ សម្តេចប៉ាបបានស្វែងយល់ពីសារសំខាន់ជាមូលដ្ឋាន និងអំណាចនៃការព្យាបាលមនុស្សតាមទំនាក់ទំនងរបស់យើងជាមួយអ្នកដទៃ និងជាមួយព្រះជាម្ចាស់។

សម្តេចប៉ាបបានមានបន្ទូលសង្កត់ធ្ងន់ថា ករណីនៅក្នុងទេវកថានៅសូនអេដែន អាដាំ និងនាវ អេវ គឺអាចរសបានគឺដោយសារតែពួកគេមានទំនាក់ទំនង។​

សម្តេចប៉ាបមានបន្ទូលថា ជីវិតរបស់យើងតែងតែឆ្លុះបញ្ចាំងពីរូបភាពនៃព្រះត្រីឯក គឺចង់សម្រេចបានតាមរយៈបណ្តាញនៃទំនាក់ទំនង មិត្តភាព និងសេចក្តីស្រឡាញ់។

សម្តេចប៉ាបបានលើកទឹកចិត្តឲ្យមនុស្ស​បង្កើត​ឡើងនូវទំនាក់ទំនង​ដើម្បី​នៅ​ជាមួយ​គ្នា មិន​មែន​នៅ​ម្នាក់​ឯង​នោះ​ទេ។ ទិដ្ឋភាពទំនាក់ទំនងរបស់មនុស្សជាតិនេះ នៅតែរក្សានូវសារៈសំខាន់របស់វា សូម្បីតែនៅក្នុងគ្រានៃភាពងាយរងគ្រោះ ជំងឺ និងអសន្តិសុខ ដែលជារឿយៗបណ្តាលមកពីការចាប់ផ្តើមនៃជំងឺធ្ងន់ធ្ងរ៕

Daily Program

Livesteam thumbnail