សម្តេចប៉ាប៖ បុណ្យព្រះយេស៊ូប្រសូត្រគឺជាពិធីបុណ្យជួយដល់រំលែកទុក្ខវេទនា

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលថា បុណ្យព្រះយេស៊ូប្រសូត្រមិនមែនជាពិធីបុណ្យរីករាយអំណរ សប្បាយនៅតាមគ្រួសារនីមួយៗនោះទេ ប៉ុន្តែគឺជាពិធីបុណ្យដែលជួយរំលឹកដល់គ្រិស្តបរិស័ទអោយយល់អំពីទុក្ខវេទនានិងការចេះជួយគ្នា ។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានមានបន្ទូលបែបនេះនៅពេលដែលទ្រង់យាងទទួលកុមារនិង ក្រុមគ្រួសារនៃក្រុមសកម្មភាពកាតូលិកនៅក្នុងប្រទេសអ៊ីតាលី​កាលពីចុងសប្តាហ៍មុន ។

នាឱកាសនោះ សម្តេចប៉ាបបាន ជំរុញឱ្យសមាជកនៃក្រុមសកម្មភាពកាតូលិកនៅក្នុងប្រទេសអ៊ីតាលីឲ្យពួកគេចែកចាយភាពអស្ចារ្យនៃសេចក្តីស្រឡាញ់របស់ព្រះយេស៊ូចំពោះយើងជារៀងរាល់ថ្ងៃ ចេះចែករំលែក និងជួយអស់អ្នកដែលរងទុក្ខក្នុងសង្រ្គាម ។

សម្តេចប៉ាប បានជំរុញឱ្យពួកគេផ្សព្វផ្សាយពីភាពអស្ចារ្យនៃសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវចំពោះយើងម្នាក់ៗ តាមរយៈសកម្មភាពនៃសាមគ្គីភាពចំពោះអ្នកខ្វះខាត និងការរងទុក្ខ ដោយរំឭកពួកគេថា ជីវិតទាំងមូលរបស់យើង «គឺជាអំណោយដ៏អស្ចារ្យ»។ .

សម្តេចប៉ាបបានមានបន្ទូលថាព្រះជាម្ចាស់​មិន​ចង់​ចាប់​អ្នក​ណា​ម្នាក់​ទេ ពី​ព្រោះ​ទ្រង់​គោរព​សេរីភាព​របស់​យើង​។ ផ្ទុយទៅវិញ ទ្រង់ផ្តល់សេចក្តីស្រឡាញ់ និងសេចក្តីសង្រ្គោះរបស់ទ្រង់ដល់មនុស្សគ្រប់រូប ដោយមិនទាមទារអ្វីមកវិញ និងដោយមិនរាប់បញ្ចូលនរណាម្នាក់ឡើយ៕

Daily Program

Livesteam thumbnail