សម្តេចប៉ាប៖ ការសន្ទនាអន្តរសាសនាជំរុញសន្តិភាព និងភាតរភាព
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានប្រកាស លើកទឹកចិត្តមនុស្សគ្រប់សាសនាឱ្យលើកកម្ពស់ភាពចម្រុះ សន្តិភាព និងការថែរក្សានូវរាល់ការបង្កើត ដូចដែលទ្រង់បានជួបជាមួយអ្នកចូលរួមក្នុង សមាជនៃអ្នកដឹកនាំពិភពលោក និងសាសនានានាសំដៅយកសាសនាកសាងភាតរភាព សន្តិភាព និងវិបុលភាពសង្គមមនុស្ស។
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងអំឡុងពេលដែលក្រសួងទទួលបន្ទុកកិច្ចសន្ទនាអន្តរសាសនា ដែលបានរៀបចំឡើងនៅក្នុងទីក្រុងរ៉ូម កាលពីសប្តាហ៍មុន សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានថ្លែងអំណរគុណដល់អស់អ្នកដែលបានចូលរួមនិងគាំទ្រនូវការលើកកម្ពស់កិច្ចសន្ទនាអន្តរសាសនា។
សម្តេចប៉ាបបានលើកឡើងពីទិដ្ឋភាពបីនៃការងាររបស់ក្រុមការងារដែលទទួលបន្ទុកកិច្ចសន្ទនាអន្តរសាសនាដោយបង្ហាញនូវហឫទ័យគោរពចំពោះភាពចម្រុះ ការប្តេជ្ញាចិត្តកិច្ចខិតខំការពារភពផែនដីនិងការលើកកម្ពស់សន្តិភាព។
សម្តេចប៉ាបបានមានបន្ទូលអំពីសារៈសំខាន់នៃការគោរពភាពចម្រុះ ដោយមានបន្ទូលដា វា ជា «ធាតុដែលមិនអាចខ្វះបានក្នុងលទ្ធិប្រជាធិបតេយ្យ» ដែលជួយមនុស្សឱ្យរស់នៅដោយសុខដុមរមនា។
សម្តេចប៉ាបបានមានបន្ទូលថា សង្គមមនុស្សតែងប្រកាន់យកនូវ សង្គមដែលមានសុខភាពល្អ ដែលមិនច្រឡំសាសនា និងនយោបាយ ប៉ុន្តែទទួលស្គាល់តួនាទីដែលសាសនាដើរតួក្នុងការបម្រើផលប្រយោជន៍រួមរបស់សង្គម។
សម្តេចប៉ាបបានបន្ថែមថា ៖ «សន្តិភាព និងភាពសុខដុមរមនាក្នុងសង្គមត្រូវបានលើកតម្កើងជាគំរូរបស់អ្នកដោយការអនុវត្តដោយយុត្តិធម៌ និងសមធម៌នៃធាតុផ្សំនៃជាតិសាសន៍ និងវប្បធម៌ផ្សេងៗគ្នាទាក់ទងនឹងការងារ ការទទួលបានសេវាសាធារណៈ និងការចូលរួមក្នុងជីវិតនយោបាយ និងសង្គមរបស់ប្រទេសជាតិ។ ដូច្នេះកុំឲ្យអ្នកណាម្នាក់មានអារម្មណ៍ថាត្រូវបានគេរើសអើង»៕