សម្តេចប៉ាប៖ ការរំសាយអាវុធគឺជាកាតព្វកិច្ចសីលធម៌របស់មនុស្សជាតិ
សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូបានផ្ញើរសារចូលរួមទិវាអន្តរជាតិស្តីពីការរំសាយអាវុធ និងការយល់ដឹងពីការមិនរីកសាយភាយអាវុធនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នេះ។
នៅក្នុងសារនោះសម្តេចប៉ាបបានមានបន្ទូលថា ក្នុងពេលដែលការចំណាយលើវិស័យយោធា និងសព្វាវុធកំពុងតែកើនមនុស្សជាតិក៏កំពុងហត់នឿយដោយសារជម្លោះជាច្រើនដែលបង្កបញ្ហាដល់ពិភពលោកផងដែរ។
នៅក្នុងស្ថានភាពនេះ សម្តេចប៉ាប បានជំរុញឱ្យសមាជិកទាំងអស់នៃក្រុមគ្រួសារនៅក្នុងអង្គការសហប្រជាជាតិមានភាពក្លាហាន និងធ្វើការដើម្បីរំសាយអាវុធ។
សម្តេចប៉ាបបានដាក់ជាសំនួរថា ៖ «តើធនធានប៉ុន្មានត្រូវបានពិភពលោកប្រើប្រាស់ដោយខ្ជះខ្ជាយលើការចំណាយយោធា?»
សម្តេចប៉ាបបានបន្តថា ៖ «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សហគមន៍អន្តរជាតិយល់ថា ការរំសាយអាវុធ គឺជាកាតព្វកិច្ចសំខាន់មួយ៖ ការរំសាយអាវុធគឺជាកាតព្វកិច្ចសីលធម៌»។
សម្តេចប៉ាបបានមានបន្ទុលបន្តទៀតថា យុទ្ធនាការនេះទាមទារភាពក្លាហានពីសមាជិកទាំងអស់នៃមហាគ្រួសារសហប្រជាជាតិ ដើម្បីប្តូរពីតុល្យភាពនៃការភ័យខ្លាចទៅជាតុល្យភាពនៃការទុកចិត្ត និង តុល្យភាពនៃក្តីស្រលាញ់៕