សម្តេចប៉ាប៖ ការបន្ទាបខ្លួនជាប្រភពសន្តិភាព

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលសង្កត់ធ្ងន់ច្បាស់ៗថា ការបន្ទាបខ្លួនសំខាន់ និងចាំបាច់បំផុតសម្រាប់ជីវិតជាគ្រីស្តបរិស័ទ ដោយសារទង្វើនេះជាមូលដ្ឋានគ្រឹះនៃជំនឿ និងជាប្រភពនៃសន្តិភាព។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានមានបន្ទូលបែបនេះនៅពេលដែលទ្រង់បញ្ចប់កម្មវិធីអប់រំជំនឿប្រចាំសប្តាហ៍ ជាពេលដែលទ្រង់បានលើកឡើងអំពី គុណធម៌ និងជីវិតជាអ្នកដែលដាក់ខ្លួន។
សម្តេចប៉ាបបានបន្ថែមថា ការបន្ទាបខ្លួនគឺជាគន្លឹះសម្រាប់ជីវិតគ្រីស្តបរិស័ទ និងជួយនាំមកនូវសន្តិភាពដល់ពិភពលោក ក៏ដូចជាភាពសុខដុមរមនាក្នុងសង្គម។
សម្តេចប៉ាបបានមានបន្ទូលបន្ថែមថា ការដាក់ខ្លួន ឬការបន្ទាបខ្លួនគឺជា សកម្មភាពដែលគ្រីស្តបរិស័ទអាចប្រឆាំងនឹង អំពើបាបដែលរមែងគ្រោះថ្នាក់និងពោរពេទ្យដោយ ភាពក្រអឺតក្រទម។
សម្តេចប៉ាបបានមានបន្ទូលទៀតថា ភាពឆ្មើងឆ្មៃ និងក្រអឺតក្រទមធ្វើឱ្យយើងគិតថាយើងធំជាងគេ តែការបន្ទាបខ្លួនធ្វើឱ្យអ្វីៗទាំងអស់ត្រឡប់ផ្ទុយ ហើយជាទូទៅយើងអាចមិនមានបញ្ហាធ្ងន់ធ្ងរឡើយ ប៉ុន្តែសូមរិះគិតអំពីតម្លៃគុណភាព និងគុណសម្បត្តិ។
សម្តេចប៉ាបបានរំឭកពីរបៀបដែលព្រះគម្ពីររំឭកថា ៖ «យើងជាធូលីដី ហើយយើងនឹងត្រឡប់មកវិញជាធូលីដី ដែរ ដូច្នេះយើងត្រូវតែប្រុងប្រយ័ត្ននឹងគ្រោះថ្នាក់ដែលអាចកើតមានឡើងដោយសារតែការក្រអឺតក្រទមនេះឯង»៕
Daily Program
