សម្តេចប៉ាបអរគុណកងឆ្មាំសន្តិសុខស្វីសសម្រាប់​ឆ្នាំ​មហាករុណាទិគុណ

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅថ្ងៃសៅរ៍សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានយាងជួបជាមួយសមាជិកមូលនិធិទ្រទ្រង់កងឆ្មាំសន្តិសុខស្វីស ហើយសម្តែងការដឹងគុណចំពោះបេសកកម្មនិងភារៈកិច្ច របស់ពួកគេការការពារនិងរក្សាសណ្តាប់ធ្នាប់​ដល់អស់បូជនីយេសក៍​រាប់លាននាក់ដែលមកទស្សនាបុរីវ៉ាទីកង់ជារៀងរាល់ឆ្នាំ។

នៅក្នុងឱកាសនោះ សម្តេចប៉ាបបានមានបន្ទូលថា យើងទាំងអស់គ្នាត្រូវជួយ និងគាំទ្រគ្នាទៅវិញទៅមក ហើយនេះជាការអនុវត្តនៅក្នុងព្រះសហគមន៍​ទាំងមូល។

សម្តេចប៉ាបបាន​លើកទឹកចិត្តបែបនោះដល់សមាជិកនៃក្រុមឆ្នាំសន្តិសុខស្វីស នៅពេលដែលពួកគេកំពុងតែប្រារព្ធខួបលើទី ២៥ ឆ្នាំ នៃការបង្កើតសេវាកម្មនេះ។

មូលនិធិនេះ ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសស្វីសក្នុងឆ្នាំ ២០០០ ដើម្បីគាំទ្រដល់ការងាររបស់ឆ្មាំសន្តិសុខស្វីស និងដើម្បីធានានូវបេសកកម្មរយៈពេលវែងរបស់ខ្លួនដើម្បីការពារសម្តេចប៉ាប និងបុរីវ៉ាទីកង់។

ពាក់ព័ន្ធនឹងវត្តមានកងឆ្មាំសន្តិសុខស្វីសនៅបុរីវ៉ាទីកង់ គេដឹងថា គឺត្រូវ​បាន​អនុវត្តតាមកិច្ចព្រមព្រៀងមួយ តាំងពីឆ្នាំ១៥០៦រវាងស្វីសនិងវ៉ាទីកង់៕​

Daily Program

Livesteam thumbnail