សម្តេចប៉ាបអធិដ្ឋានសម្រាប់អស់អ្នកបាត់បង់ជីវិតនៅក្នុងសង្រ្គាម
វ៉ាទីកង់ញូវបានរាយការណ៍ថា កាលពីពេលថ្មីៗនេះសម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានអធិដ្ឋានជូន អស់អ្នកដែលបានបាត់បង់ជីវិតនៅក្នុងភ្នក់ភ្លើងនៃសង្រ្គាម។
ប្រភពដដែលនោះបានបន្តថា សម្តេចប៉ាបបាន រំលឹកឡើងវិញនូវទាហានអ៊ុយក្រែនម្នាក់ដែលបានស្លាប់នៅត្រឹមវ័យ២៣ឆ្នាំ ហើយនៅពេលនោះទ្រង់បានកាន់ផ្កាកុលាប ហើយបានបង្ហាញអំពីហឫទ័យនៅក្នុងការប្រកាសដំណឹងល្អជាចុងក្រោយដល់ទាហានដ៏វ័យក្មេងនេះ។
សម្តេចប៉ាបបានមានបន្ទូលថា ៖ «នៅក្នុងដៃរបស់ទូលបង្គំជាខ្ញុំ ខ្ញុំកាន់ផ្កាកុលាប និងព្រះគម្ពីរដំណឹងល្អ ដែលបន្សល់ទុកដោយទាហានម្នាក់ដែលបានស្លាប់ក្នុងសង្រ្គាម។ យុវជននេះមានឈ្មោះជាយុវទាហានដែលមាន អាយុត្រឹម ២៣ ឆ្នាំ»។
សម្តេចប៉ាប បានចែករំលែកព័ត៌មានលំអិតនេះ មុនពេលទ្រង់បញ្ចប់កម្មវិធីអប់រំជំនឿប្រចាំសប្តាហ៍កន្លងទៅថ្មីៗនេះ ខណៈដែលទ្រង់ ចងចាំអ្នកស្លាប់រាប់មិនអស់នៅក្នុងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។
សម្តេចប៉ាបបានមានបន្ទូលថា យុវទាហានរូបនោះបានបន្សល់ទុកជីវិតមួយ ដោយលាតត្រដាងថា «នេះជាកម្រងផ្កានិងគម្ពីរសញ្ញាថ្មីរបស់គាត់ ដែលគាត់អាន និងជាមួយនឹងការអធិស្ឋាន»។
សម្តេចប៉ាប បានសង្កត់ធ្ងន់ជាថ្មី ថា «សង្រ្គាមតែងតែបំផ្លាញ ។ ចូរយើងគិតអំពីពួកគេ ហើយអធិស្ឋានសុំសន្តិភាព»៕