សម្តេចប៉ាបអញ្ជើញសហគមន៍យូដានៅទីក្រុងរ៉ូមឲ្យលើកកម្ពស់សន្តិភាព

សម្តេចប៉ាបឡេអូទី១៤ កាលពីដើមសប្តាហ៍បានផ្ញើសារទូរលេខ ទៅដល់សហគមន៍ជនជាតិយូដានៅ ទីក្រុងរ៉ូមអោយលើកកំពស់សន្តិភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិយូដា។ សារលិខិតនោះ ផ្ញើជូនលោកបណ្ឌិត រីកាដូ ឌី ស៊ីញី (Riccardo Di Segni) ប្រធានសហគមន៍ជនជាតិយូដា នៅទីក្រុងរ៉ូម។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា "ទូលបង្គំជាខ្ញុំចងចាំ ចំពោះវត្តមានរបស់បងប្អូន ដែលមកចូលរួមថ្ងៃចាប់ផ្តើមនៃការទទួលខុសត្រូវរបស់ទូលបង្គំខ្ញុំជាសម្តេចប៉ាប កាលពីថ្ងៃទី ១៨ ខែឧសភា ហើយនាឱកាសនេះទូលបង្គំក៏សូមស្វាគមន៍បងប្អូនវិញដែរ។
សម្តេចប៉ាបឡេអូបានបន្តទៀតថា ដើម្បីសន្តិភាព ទូលបង្គំក៏សូមយកឱកាសនេះ ដើម្បីពង្រឹងចំណងមិត្តភាពរវាងយើង នៅទីក្រុងរ៉ូម និងទូទាំងពិភពលោក ដើម្បីសាបព្រោះគោលការណ៍សន្តិភាព និងបំណងប្រាថ្នាមិនឈប់ឈរដើម្បីលើកកម្ពស់សេចក្តីស្រលាញ់ចំពោះមនុស្សជាតិ៕
Daily Program
