សម្តេចប៉ាបឡេអូ សរសើរបុរាណវិទ្យាគ្រីស្តសាសនា
សម្តេចប៉ាប ឡេអូ ទី១៤ បានផ្ញើសារទូរលេខថ្មីមួយដោយបង្ហាញនូវការកោតសរសើរសមត្ថភាពនៃបុរាណវិទ្យាគ្រីស្តសាសនាថាជាស្នាដៃមួយដែលមានសមត្ថភាព ។
តាមរយៈទីភ្នាក់ងារព័ត៌មានកាតូលិក សម្តេចប៉ាបឡេអូបានបញ្ជាក់នៅក្នុងសារនោះថា ស្ថាបត្យកម្មទាំងនោះកំពុងផ្តល់សំឡេងដល់ភាពស្ងៀមស្ងាត់នៃប្រវត្តិសាស្ត្រ និង បើកបង្ហាញនូវភាពវិសុទ្ធនិងអាថ៌កំបាំងរបស់គ្រីស្តបរិស័ទជាច្រើនដែលបានរួមចំណែកក្នុងការកសាងព្រះសហគមន៍។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា នៅក្នុងពិភពលោកដ៏មមាញឹកសព្វថ្ងៃនេះ មានទំនោរក្នុងការភ្លេចភ្លាំង និងប្រើប្រាស់រូបភាព និងពាក្យសម្ដីមិនឆ្លុះបញ្ចាំងពីអត្ថន័យរបស់វា។
ម្យ៉ាងវិញទៀត ព្រះសហគមន៍ត្រូវបានអំពាវនាវឱ្យអប់រំមនុស្សឱ្យចងចាំ ហើយបុរាណវិទ្យាគ្រីស្តសាសនាគឺជាឧបករណ៍ដ៏ថ្លៃថ្នូបំផុតមួយរបស់ខ្លួនសម្រាប់ការអប់រំ មិនមែនដើម្បីជ្រកកោនក្នុងស្រមោលអតីតកាលទេ ប៉ុន្តែដោយមនសិការដើម្បីរស់នៅក្នុងបច្ចុប្បន្នកាល និងធ្វើការឆ្ពោះទៅរកអនាគតដ៏យូរអង្វែង។
សម្តេចប៉ាបឡេអូបានបន្តថា បុរាណវិទ្យាគ្រីស្តសាសនាអនុញ្ញាតឱ្យព្រះសហគមន៍ចងចាំប្រភពដើមរបស់ខ្លួន និង រៀបរាប់ពីប្រវត្តិសាស្ត្រនៃការសង្គ្រោះមិនត្រឹមតែតាមរយៈពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈរូបភាព ទម្រង់ និងលំហផងដែរ៕