សម្តេចប៉ាបឡេអូ៖ យើងមិនអាចបំភ្លេចអ្នកដែលងាយរងគ្រោះបំផុតបានទេ
នៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ច លើកដំបូងរបស់ព្រះទ្រង់នៅលីបង់ សម្តេចប៉ាបឡេអូទី១៤ បានយាងទៅទស្សនាមន្ទីរពេទ្យឡា គ្រ័ស (La Croix) ក្នុង ទីក្រុងយ៉ាល់អ៊ីឌីប (Jal Ed Dib) ដែលជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យសុខភាបផ្លូវចិត្តធំជាងគេនៅមជ្ឈិមបូព៌ា ហើយសរសើរការងាររបស់ក្រុមដូនជី និងបុគ្គលិកជាគ្រីស្តបរិស័ទដែលលះបង់ខ្លួនឯងដើម្បីថែទាំអ្នកដែលងាយរងគ្រោះបំផុត។
មន្ទីរពេទ្រនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩១៩ ដោយលោកបូជាចារ្យ Jacques Haddad ហើយក្រោយមក វាត្រូវបានប្តូរទៅជាមន្ទីរពេទ្យវិកលចរិកក្នុងឆ្នាំ ១៩៣៧ និងក្រោយមកក្លាយជាមន្ទីរពេទ្យសម្រាប់មនុស្សដែលមានសុខភាពផ្លូវចិត្តមិនល្អក្នុងឆ្នាំ ១៩៥១។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា អ្វីដែលទ្រង់បានឃើញនៅពេលនេះ គឺវាហាក់ដូចជាបានឃើញសកម្មភាពប្រកាសដំណឹងល្អរបស់ព្រះយេស៊ូ៕