សម្តេចប៉ាបឡេអូ៖ ថ្ងៃ០៧ តុលាជាថ្ងៃយើងត្រូវតែរៀនសន្ទនាម្តងទៀត

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងបទសំភាសន៍មួយជាមួយអ្នកសារព័ត៌មានដែលរង់ចាំទ្រង់នៅមុខនិវេសនដ្ឋានរដូវក្តៅ ខាស្តែល ហ្គាន់ដូលហ្វូ សម្តេចប៉ាបឡេអូទី១៤បានមានបន្ទូលថា ថ្ងៃទី ០៧ ខែតុលា ជាថ្ងៃដែលពិភពលោកត្រូវរៀនពីតម្លៃនៃការសន្ទនាគ្នាឡើងវិញ។​

បន្ទូលរបស់សម្តេចប៉ាប គឺ​បាន​រំលឹក​ដល់​​ខួប២ឆ្នាំនៃការចាប់ផ្តើមដុតភ្លើងវិនាសកម្មនៅហ្គាហ្សា ដែល​បង្កឡើងដោយក្រុមហ៉ាម៉ាស់ ដែល​បាន​ចេញពីការស្អប់ ក្រោយពេលដែលមនុស្ស១២០០ នាក់ពលី ដោយអំពើភេវរកម្ម ប្រជាជនប៉ាឡេស្ទីន​ប្រហែលជា ៦៧.០០០ នាក់ពលីដែរ ដូច្នេះយើងគ្រប់គ្នាត្រូវកាត់បន្ថយការស្អប់ខ្ពើមគ្នា ហើយត្រូវស្វែងរកដំណោះស្រាយដោយការសន្ទនា ឬដំណោះស្រាយដោយសន្តិវិធី។  

សម្តេចប៉ាបឡេអូ បានថ្កោលទោសទាំងអំពើភេរវកម្ម និងសកម្មភាពនានាដែលប្រឆាំងសាសនា ហើយ​មាន​បន្ទូលទៀតថា អំពើភេវកម្មគឺជាទម្រង់នៃសកម្មភាពដែលសង្គមមនុស្សត្រូវតែបបដិសេធ​ដាច់​ខាត៕

Daily Program

Livesteam thumbnail