សម្តេចប៉ាបឡេអូៈ យុត្តិធម៌បានមកពីការផ្សះផ្សារ

ក្នុងអំឡុងពេលនៃសុន្ទរកថារំលឹកដល់ទិវារំលឹកដល់អ្នកទោសកាលពីថ្ងៃអាទិត្យកន្លងទៅនេះ សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលថា ផ្កាក៏អាចរីកសូម្បីតែក្នុងពន្ធនាគារ ដូច្នេះអ្នកទោសទាំងអស់កុំអស់សង្ឃឹម​ ឲ្យតែកែប្រែចិត្តគំនិតពិតប្រាកដ។ នេះបើតាមវ៉ាទីកង់ញូវ ។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា ក្តីសង្ឃឹមត្រូវតែមានសម្រាប់គ្រប់គ្នា ដូច្នេះកុំស្ទាក់ស្ទើរកែប្រែចិត្តគំនិត ។

សម្តេចប៉ាបបានលើកទឹកចិត្តដល់អ្នកទោសទាំងអស់ឲ្យហ៊ានទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបានប្រព្រឹត្ត ហើយមានសង្ឃឹមចំពោះខ្លួនឯង រីឯយុត្តិធម៌មិនមែនបានមកដោយការសងសឹកនោះទេ តែវាអាចបានមកដោយការផ្សះផ្សារ ។​

សម្តេចប៉ាបឡេអូបានមានបន្ទូលបន្តថា ពន្ធនាគារមិនមែនជាកន្លែងដែលល្អទេ ប៉ុន្តែកម្លាំងចិត្តអាចឲ្យយើងតស៊ូដោយញញឹមហើយទទួលយកដោយអំណរ ហើយខំប្រឹងប្រែងកែប្រែចិត្តគំនិត និង ការខិតខំផ្សះផ្សារ៕

Daily Program

Livesteam thumbnail