សម្តេចប៉ាបឡេអូទី១៤ ៖ សន្តិភាពជាតម្រូវការសាកល
នៅក្នុងសារទៅកាន់គ្រីស្តបរិស័ទនៅជុំវិញពិភពលោកនៅថ្ងៃបុណ្យព្រះយេស៊ូប្រសូត្រ សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលអំពីតម្រូវការសន្តិភាពនៅលើពិភពលោក ដោយមានបន្ទូលទៅកាន់មនុស្សដែលជួបជុំគ្នានៅទីលានសន្តសិលាប្រមាណជា ២៦.០០០ នាក់ កាលពីថ្ងៃទី២៥ ខែធ្នូ បានជំរុញឱ្យពិភពលោកទទួលយកការទទួលខុសត្រូវ។ នេះបើតាមវ៉ាទីកង់ញូវ។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា ការទទួលខុសត្រូវជាមធ្យោបាយដ៏ប្រាកដប្រជាឆ្ពោះទៅរកសន្តិភាព ហើយទ្រង់បានបង្ហាញនូវទុក្ខវេទនារាប់មិនអស់របស់ប្រជាជន នៅហ្គាហ្សា យេម៉ែន និងជនភៀសសឹក និងអ្នករត់គេចពីជម្លោះនៅទូទាំងប្រទេស។
សម្តេចប៉ាបឡេអូបានបន្តថា ប្រសិនបើយើងទាំងអស់គ្នា ឈប់ចោទប្រកាន់គ្នា ហើយយល់ព្រមទទួលស្គាល់កំហុសផ្ទាល់ខ្លួនរបស់យើង នោះយើងនឹងអាចរកឃើញពិភពលោក ដ៏ស្រស់ស្អាតទាំងអស់គ្នា៕