សម្តេចប៉ាបឡេអូទី១៤ យាងទៅសួរសុខទុក្ខដូនជី​កាម៉ែលនៅលីបង់

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាប ឡេអូទី១៤ បានយាងសួរសុខទុក្ខក្រុមដូនជី​កាម៉ែល (Carmelite) ក្នុងទីក្រុងហារីសា (Harissa) នៅល្ងាចថ្ងៃដំបូងនៃដំណើរទស្សនកិច្ច​ផ្លូវការ​នៅប្រទេសលីបង់។

បន្ទាប់ពីបានជួបជាមួយអាជ្ញាធរស៊ីវិលរបស់ប្រទេសនេះរួច សម្តេចប៉ាបឡេអូក៏បានធ្វើដំណើរទៅកាន់​អារាមបុរាណមួយរបស់​ក្រុមបុព្វជិតាកាម៉ែល​ ក្រោមការស្វាគមន៍ដ៏កក់ក្តៅពីក្រុមដូនជី​។

នាឱកាសនោះសម្តេចប៉ាបឡេអូបានថ្លែងទៅកាន់ក្រុមដូនជី​ ដោយប្រើប្រាស់ភាសាប្រកបដោយវិជ្ជាជីវៈ រាបសារ ការអធិស្ឋាន និងការលះបង់ ហើយក៏បាន​ប្រទានពរដល់ក្រុមដូនជី​ ឲ្យបន្តកិច្ចការនេះបន្តទៅទៀត ។

សម្តេចប៉ាបឡេអូក៏បានយាងទៅអធិដ្ឋាននៅកន្លែងបញ្ចុះសពសន្ត ឆាបែល ម៉ាឡូហ្វ (Charbel Makhlouf) ដែលជាអ្នក​​រស់នៅ​ជាមួយភាព​ស្ងៀមស្ងាត់ នៅ​កណ្តាល​សំឡេង​រំខាន ... និង​ភាព​ក្រីក្រ​ ក៏ដូចជា អ្នក​ស្វែងរក​លាភសក្ការៈ៕

Daily Program

Livesteam thumbnail