សម្តេចប៉ាបឡេអូទី១៤ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីអេស្ប៉ាញ

វ៉ាទីកង់ញូវបានរាយការណ៍ថា កាលពីថ្ងៃទី ១១ ខែមិថុនាថា សម្តេចប៉ាបឡេអូទី១៤ បានជួបសន្ទនាតាមទូរស័ព្ទជាមួយនឹង លោក ភេត្រូ សានឆេ ប៉េរ៉េ ខាស្តេចន (Pedro Sánchez Pérez-Castejón)នាយករដ្ឋមន្ត្រីនៃប្រទេសអេស្ប៉ាញ។

ការិយាល័យព័ត៌មានសន្តអាសនៈ បានចេញសេចក្តីថ្លែងការណ៍មួយដោយពន្យល់ថា ក្នុងអំឡុងពេលនៃការសន្ទនានេះមេដឹកនាំទាំងពីរបានពិភាក្សាអំពីប្រធានបទសំខាន់ៗសម្រាប់ប្រទេសទាំងពីរ រួមទាំងវិបត្តិចំណាកស្រុក តម្រូវការនៃការសាងស្ពានដើម្បីដោះស្រាយជម្លោះដែលកំពុងបន្ត និងការការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។

នាឱកាសនោះលោកនាយករដ្ឋមន្រ្តីអេស្ប៉ាញក៏បានធ្វើការយាងអញ្ជើញសម្តេចឡេអូទី១៤ ទៅបំពេញទស្សនកិច្ចនៅប្រទេសអេស្ប៉ាញ បន្ទាប់ពីទ្រង់និងលោកបានពិភាក្សាខ្លះៗអំពី សន្និសីទអន្តរជាតិលើកទី៤ស្តីពីហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខ ក្នុងទីក្រុង ស៊ីវិល (Seville) ។

នាឱកាសនោះសម្តេចប៉ាបបានសម្តែងការពេញចិត្ត ដែលព្រះចៅ ហ្វេលីប (Felipe) និងព្រះមហាក្សត្រិយានីបានយាង មកទីក្រុងរ៉ូម ដើម្បីចូលរួមក្នុងពិធីអភិសេក ពេលទ្រង់ត្រូវបានជ្រើសតាំងជាសម្តេចប៉ាបផ្លូវការ៕

Daily Program

Livesteam thumbnail