សម្តេចប៉ាបឡេអូចង់ឲ្យពិភពលោកគ្មានអាវុធ

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ បានផ្ញើរសារសម្រាប់ទិវាសន្តិភាពពិភពលោកឆ្នាំ២០២៦ ដោយសង្កត់ធ្ងន់ពីបំណងរបស់ទ្រង់ចង់ឲ្យពិភពលោក ជាពិភពដែលគ្មានអាវុធ ។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា ការកើនឡើងនូវជម្លោះប្រដាប់អាវុធ ក៏ដូចជាសង្គ្រាមគឺនាំឲ្យគិតគូរនិងរៀបចំប្រព័ន្ធអាវុធឡើងវិញ និងការភ័យខ្លាចក្នុងទំនាក់ទំនងអន្តរជាតិ ហើយបានបញ្ជាក់ជាថ្មីនូវគោលការណ៍របស់ព្រះសហគមន៍ចំពោះអំពើហិង្សានានា ។

សម្តេចប៉ាបឡេអូបានអំពាវនាវឱ្យមានការរំសាយអាវុធ លើកកំពស់ការសន្ទនា និងការប្រែចិត្តគំនិត ។

សម្តេចប៉ាបបានមានបន្ទូលថា ជាការរំលាយអាវុធជាលក្ខខណ្ឌចាំបាច់សម្រាប់សន្តិភាពយូរអង្វែង របស់ពិភពលោក ។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា សូមឲ្យសន្តិភាពមានដល់យើងទាំងអស់គ្នា ហើយនយោបាយពិភពលោក ដែលធ្វើឱ្យខូចដល់ការទូត និងច្បាប់អន្តរជាតិ គួឈប់រិះគិត៕

Daily Program

Livesteam thumbnail