សម្តេចប៉ាបលើកទឹកចិត្តយុវវ័យឲ្យបោះជំហ៊ានទៅមុខដោយក្តីសង្ឃឹម
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបាន ផ្ញើសារទៅកាន់យុវជន និងលើកទឹកចិត្តពួកគេឱ្យទទួលយកឧបសគ្គក្នុងជីវិតដោយក្តីសង្ឃឹម និងការតស៊ូ។
វ៉ាទីកង់ញូវបានរាយការណ៍ថា នេះគឺជាសារដែលទ្រង់បាន ថ្លែងហើយផ្ញើរជូនទៅកាន់យុវវ័យជុំវិញពិភពលោកសម្រាប់ទិវាយុវជនមួយដែលគេរៀបចំលោកកាលពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០២៤ ។
សម្តេចប៉ាបបានមានបន្ទូលថា សូមអស់អ្នកដែលសង្ឃឹមលើព្រះជាម្ចាស់សូមអ្នកបន្តរដំណើរទៅមុខ ដោយមិននឿយហត់ ។
នៅក្នុងសារនោះ សម្តេចប៉ាប បានលើកទឹកចិត្តយុវវ័យឱ្យមើលឃើញជីវិតជាធម្មយាត្រា ដែលជាដំណើរស្វែងរកសុភមង្គល ។
សម្តេចប៉ាបបានលើកទឹកចិត្តពួកគេឲ្យតស៊ូ ដោយសង្កត់ធ្ងន់ថា អស់អ្នកដែលសង្ឃឹមលើព្រះអម្ចាស់ យើងនឹងមានទឹកចិត្តដើរដោយមិននឿយហត់។
សម្តេចប៉ាបបានសង្កត់ធ្ងន់ថា ក្តីសង្ឃឹមមិនមែនគ្រាន់តែជាអារម្មណ៍អសកម្មប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងសកម្ម ដែលអនុញ្ញាតឱ្យយើងធ្វើដំណើរឆ្ពោះទៅមុខ ព្រោះវាជាអំណោយដែលបានទទួលពីព្រះជាម្ចាស់ដោយផ្ទាល់។
សម្តេចប៉ាប ក៏បានលើកឡើងពីភាពនឿយហត់ ដែលអាចកើតមានជាមួយនឹងការតស៊ូក្នុងជីវិត ដោយសង្កត់អត្ថន័យថា ការនឿយហត់គឺជារឿងធម្មតាសម្រាប់មនុស្សទាំងអស់ដែលចាប់ផ្តើមដំណើរដ៏មានអត្ថន័យ ប៉ុន្តែយើងកុំអោយការនឿយហត់នេះក្លាយជាឧបសគ្គនៅក្នុងជីវិតរបស់យើង៕