សម្តេចប៉ាបលើកទឹកចិត្តកាតូលិកចិន ធ្វើជាសាក្សីចំពោះជំនឿលើសេចក្តីសប្បុរស និង ករុណា

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានផ្ញើការនឹករលឹកចំពោះព្រះសហគមន៍កាតូលិកនៅចិន ខណៈពួកគេ​កំពុងរំលឹកខួបលើកទី១០០ នៃការប្រារព្ធពិធីបុណ្យតាមជំនឿលើព្រះគ្រីស្តនៅទីក្រុងសៀងហៃ និងលើកទឹកចិត្តដល់សាសនិកកាតូលិកចិន ឱ្យបន្តជំនឿរបស់ពួកគេដោយ ក្តីមេត្តា និងសប្បុរសធម៌ និងការលើកកម្ពស់ភាពសុខដុមរមនានៃការរួមរស់ក្នុងសង្គម។

វ៉ាទីកង់ញូវបានឲ្យដឹងថា សារនេះគឺបានផ្ញើជាវីដេអូជូនសាកលវិទ្យាល័យ Pontifical Urban ក្នុងទីក្រុងរ៉ូមដែលបានរៀបចំសន្និសីទមួយកាលពីថ្ងៃអង្គារដើម្បីប្រារព្ធខួប១០០ឆ្នាំនៃការរៀ​បចំកម្មវិធីអប់រំជំនឿនៅវិហារកាតូលិកចិនដែលត្រូវបានប្រារព្ធឡើងនៅទីក្រុងសៀងហៃក្នុងខែឧសភា និងខែមិថុនាឆ្នាំ ១៩២៤។

សម្តេច​ប៉ាបលើកទឹកចិត្ត​ដល់​អ្នក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ហើយបាន​ហៅ​ការប្រារព្ធខួប​នេះ​ថា​ជា​ឱកាស​ដ៏​មាន​តម្លៃ​សម្រាប់​ហេតុផល​ជា​ច្រើន។

សម្តេចប៉ាប​បាន​កត់​សម្គាល់​ថា កម្មវិធីនេះជាការបោះ​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅ​មុខ​ស​ម្រាប់​ព្រះវិហារ​កាតូលិក​ក្នុង​ប្រទេស​ចិន។

សម្តេចប៉ាបបាននិយាយថា ៖ «ព្រះវិញ្ញាណបរិសុទ្ធបាននាំពួកគេមកជាមួយគ្នា អនុញ្ញាតឱ្យមានភាពសុខដុមរមនាក្នុងចំណោមពួកគេ ដឹកនាំពួកគេទៅកាន់ផ្លូវដែលពួកគេជាច្រើនមិននឹកស្មានដល់ សូម្បីតែយកឈ្នះលើការងឿងឆ្ងល់ និងការតស៊ូក៏ដោយ»៕

Daily Program

Livesteam thumbnail