សម្តេចប៉ាបរំលេចទៀតហើយអំពីបញ្ញាសិប្បនិម្មិត

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទួលថា បញ្ញាសិប្បនិម្មិត គឺជាទម្រង់នៃការព្រួយបារម្ភមួយ នៅ​ក្នុងសង្គមរបស់មនុស្សជាតិ។

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងសារដែលទ្រង់បានផ្ញើសារទៅកាន់សមាគម សមាគមមាតាបិតាសម្រាប់ការអប់រំដោយឥតគិតថ្លៃដែលមានមូលដ្ឋាននៅបារាំង សម្តេចប៉ាបក៏បានស​ង្កត់ធ្ងន់ជាពិសេសនៅលើ បញ្ហាប្រឈមរបស់ AI ដែលជាទម្រង់កាត់នៃបញ្ញាសិប្បនិម្មិត។​

ព្រះវរបិតាដ៏បរិសុទ្ធបានលើកឡើងពីសារៈសំខាន់នៃពេលវេលា ដោយទទួលស្គាល់ថាការអប់​រំមិនឈប់នៅក្នុងថ្នាក់រៀនទេ គឺត្រូវតែបើកចំហរ ហើយ បានព្រមានអំពី «បញ្ហាប្រឈម» នៃ​បញ្ញា​សិប្បនិម្មិត ដែលមានឥទ្ធិពល "មិនត្រឹមតែវិធីដែលយើងរៀនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវិធីដែ​លយើងគិតសម្រាប់ខ្លួនយើងផងដែរ" ដូច្នេះយើងយើងទាំងអស់គ្នាសូមរិះគិតឲ្យបានច្បា​ស់លាស់។

សម្តេចប៉ាប​បាន​ធានា​ដល់​ឪពុកម្ដាយ​ថា នៅក្នុងចំណុចនេះ « ព្រះសហគមន៍កាតូលិកសូមឈរនៅជាមួយនៅ​ខាង​ឪពុកម្តាយ » ក្នុងការ​ប្រឈមមុខ​នឹង​បញ្ហា​ទាំងនោះ ដោយ​រំឭក​ពួកគេ​ថា​ត្រូវ​មាន​ការយល់​ដឹង​ក្នុង​ការសន្ទនា​រវាងព្រះសហគមន៍កាតូលិក ព្រះវិហារ និង​ជាមួយ  សហ​គ​មន៍​អប់រំ​ទាំងមូល។

សម្តេចប៉ាប បានលើកឡើងថា ពិភពលោកគឺកំពុងតែឈរជាមួយនឹងមនុស្សជាតិប្រកបដោយសេចក្តីសង្ឃឹម ។

សម្តេចប៉ាបបានមានបន្ទូលថា ការអប់រំសម្រាប់ជីវិត អាចធ្វើឱ្យ សាលារៀន-សហគមន៍ ជាសា​លា​ជីវិតពិត ដែលអាចឱ្យកូនរបស់អ្នកក្លាយជាពិភពលោកដ៏លំបាក ប៉ុន្តែបំភ្លឺដោយក្តីសង្ឃឹម។ សេចក្តីសង្ឃឹមដែលបង្កើតឡើងនៅលើការសន្យារបស់ព្រះគ្រីស្ទដែលមិនខកចិត្ត  ហើយស្មុគស្មា​ញក៏ដូចជាគ្រោះថ្នាក់ដែរ៕

Daily Program

Livesteam thumbnail