សម្តេចប៉ាបយាងសួរសុខទុក្ខជាមួយបូជាចារ្យ៣៥នាក់នៅព្រះវិហារជាយទីក្រុងរ៉ូម

សម្តេចប៉ាបបានបន្តដំណើរទស្សនកិច្ចតាមកាលកំណត់របស់ទ្រង់ទៅកាន់ព្រះសហគមន៍កាតូលិកនៃភូមិភាគរ៉ូមនៅល្ងាចថ្ងៃសុក្រកន្លងទៅ។

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅម៉ោងប្រហែល ៤ រសៀល ទ្រង់បានធ្វើដំណើរទៅភាគឦ​សា​ននៃរដ្ឋធានីអ៊ីតាលី ដើម្បីជួបជាមួយបូជាចារ្យនៅព្រះសហគមន៍សន្តហេនរី ( St. Henry Parish) ក្នុងសង្កាត់កាសា មូណាស្តេរ៉ូ (Casal Monastero)

ព្រះសហគមន៍កាតូលិកសន្តហេនរី ដែលព្រះសហគមន៍ជាទីបួនដែលទ្រង់បានយាងទៅទស្សនកិច្ច ក្នុងប៉ុន្មានខែថ្មីៗនេះ។​

ព្រះសហគមន៍នេះមានព្រះវិហារមួយដែលត្រូវបានសាងសង់ឡើងនៅចន្លោះឆ្នាំ ១៩៩៧ និង ១៩៩៨ ក្នុងរចនាប័ទទំនើបជាមួយនឹង ឈើ ហ៊ុំព័ទ្ធដោយឧទ្យាន និងសួនកុមារ។

នៅពេលដែលយាងដល់ព្រះសហគមន៍សម្តេចប៉ាប ត្រូវបានស្វាគមន៍ដោយលោកអភិបាល  ដានីញែល សាឡេរ៉ា (Daniele Salera) និង​លោកបូជាចារ្យប្រមាណជា ៣៥ រូប ហើយបាន សន្ទនា ​បិទទ្វារ​ជាមួយលោកបូជាចារ្យ ​អំពី​បញ្ហា​អប់រំជំនឿ ដែល​កំពុង​ប្រឈមមុខ​នៅក្នុង​តំបន់។

នៅពេលដែលទ្រង់យាងត្រឡប់ទៅវិញ គឺមានប្រជាពលរដ្ឋជាច្រើនៅក្នុងព្រះសហគមន៍ បាន​ប្រមូលផ្តុំគ្នាដើម្បីស្វាគមន៍សម្តេចប៉ាបនៅពេលគាត់ចាកចេញពីព្រះសហគមន៍កាតូលិក។

ពួកគេភាគច្រើនជាបងស្រី ស្ត្រី និងសិស្សសាលា ដែលធ្វើការនៅក្នុងព្រះសហគមន៍កាតូលិកនេះ៕

Daily Program

Livesteam thumbnail