សម្តេចប៉ាបយាងជួបក្រុមស្រ្តីអ្នកទោសនៅទីក្រុងវឺនីស ប្រទេសអ៊ីតាលី ​

នៅថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះសម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានយាងទៅទស្សនកិច្ច និងបានជួបក្រុមស្រ្តី​អ្នកទោសនៅពន្ធនាគារមួយនៅក្នុងទីក្រុង វឺនីស (Venice)ជាទីក្រុងដែលទ្រង់បានបំពេញទស្ស​នកិច្ចដើម្បីលើកទឹកចិត្តពួកគេ។ ​

សម្តេចប៉ាប បានមានបន្ទូលថា ទ្រង់ពិតជាចង់ជួបក្រុមស្រ្តីអ្នកទោសទាំងអស់ ហើយមានបន្ទូលថា ព្រះជាម្ចាស់នៅតែរក្សាក្តីស្រលាញ់និងចង់ឃើញពួកគេអាចនឹងបើកចិត្តគំនិតនិងបេះដូងទទួ​លស្គាល់ក្តីស្រលាញ់និងយកចិត្តទុកដាក់ពីព្រះជាម្ចាស់។ ​

សម្តេចប៉ាបបានស្វាគមន៍អ្នកទោសជាង ៨០ នាក់ ក៏ដូចជាបុគ្គលិកពន្ធនាគារ សន្តិសុខ និងអ្នកស្ម័គ្រចិត្ត។ ​

ទ្រង់​បាន​សួរសុខទុក្ខពួកគេ​ម្នាក់​ម្តងៗ ដោយថ្លែង​សុន្ទរកខ្លីៗថា ​ពួកគេ នៅតែមានឱកាសទទួលការការអាណិតអាសូរពីព្រះជាម្ចាស់។ ​

សម្តេចប៉ាបបានពន្យល់ពួកគេពីរបៀបដែលព្រះជាម្ចាស់ចង់ជួបនិងចង់នៅជាមួយនឹងពួកគេ ហើ​យទ្រង់បានថ្លែងអំណរគុណដល់ព្រះជាម្ចាស់ ដែលអាចឲ្យទ្រង់និងក្រុមស្រ្តីទាំងអស់អាចជួបគ្នាផ្តល់ឱ្យគ្នាទៅវិញទៅមក ហើយបានអធិស្ឋានរួមគ្នាដោយ ភាពស្និទ្ធស្នាល។ ​

ទន្ទឹមនឹងនោះ សម្តេចប៉ាបក៏បានកត់សម្គាល់ថា ពន្ធនាគារអាចជាកន្លែងដែលពួកគេអាចមានពេ​លវេលាសម្រាប់ការចាប់កំណើតឡើងវិញខាងសីលធម៌ និងផ្លូវកាយ និងអាចរិះគិតពីសេចក្តីថ្លៃ​ថ្នូរឡើងវិញ ហើយទ្រង់បានលើកទឹកចិត្តពួកគេឲ្យលើកកម្ពស់ការគោរពនិងអោយតម្លៃគ្នាទៅវិ​ញទៅមក ហើយ ​បាន​បន្ថែម​ថា ​គ្មាន​អ្នក​ណា​អាច​ដក​ហូត​ភាព​ថ្លៃថ្នូរ​របស់​មនុស្ស​ម្នាក់ៗបានទេ៕

Daily Program

Livesteam thumbnail