សម្តេចប៉ាបផ្ញើសារសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយរញ្ជួយដីនៅតៃវ៉ាន់
បន្ទាប់ពីការរញ្ជួយដីកម្រិតរហូតដល់៧,៤ រ៉ិចទ័រ ដែលបានវាយប្រហារទីក្រុងហួរលៀន កោះតៃវ៉ាន់ កាលពីថ្ងៃពុធកន្លងទៅថ្មីៗនេះ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានផ្ញើសាររំលែកទុក្ខដល់ព លរដ្ឋតៃវ៉ាន់។
សម្តេចប៉ាបបានមានបន្ទូលដោយបង្ហាញូវភាពសោកស្ដាយជាខ្លាំង ដែលបានដឹងពីការបាត់ប ង់អាយុជីវិត និងការខូចខាតដោយសារការរញ្ជួយដីនៅតៃវ៉ាន់។
តាមទូរលេខរបស់សម្តេចប៉ាបដែលបានផ្ញើរដោយលោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីសន្តអាសនៈ ផ្ញើទៅកាន់ លោក យូហាន បាបទីស លី កេមាន (John Baptist Lee Keh-Mean) ប្រធានអន្តរសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិក បានលើកឡើងថា ហឫទ័យរបស់ទ្រង់គឺនៅជាប់នឹងជនរងគ្រោះហើយទ្រង់បានអធិដ្ឋានសម្រាប់ពួកគេ។
តាមសារព័ត៌មានយ៉ាងហោចណាស់មនុស្ស ៩ នាក់បានស្លាប់នៅពេលដែលគ្រោះរញ្ជួយដីកម្រិតដល់ទី៧,៤រិចទ័របានវាយប្រហារកាលពីថ្ងៃពុធ ហើយមនុស្សជាង ១ ០០០ នាក់បានរងរបួស។
ក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើការដើម្បីទៅដល់មនុស្សជាង ៦០០ នាក់ដែលជាប់គាំងនៅក្នុងអគារ ខណៈដែលមនុស្សរាប់សិបនាក់នៅតែបាត់ខ្លួន។
សម្តេចប៉ាបក៏បានបង្ហាញនូវហឫទ័យនៅជាប់នឹងរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ ហើយបញ្ជាក់នូវសាមគ្គីភាពដ៏ស្មោះស្ម័គ្រ និងភាពជិតស្និទ្ធខាងវិញ្ញាណរបស់ទ្រង់ចំពោះពល រដ្ឋរងគ្រោះ និងបុគ្គលិកអ្នកស្ម័គ្រចិត្តទាំងអស់៕