សម្តេចប៉ាបផ្ញើសារជូនក្រុមយុវជនដែលចូលរួមកម្មវិធីតេហ្សេ

ទោះបីជាមិនបានយាងចូលរួមនៅក្នុងកម្មវិធីតេហ្សេនេះដោយផ្ទាល់ក្តី ប៉ុន្តែសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានបង្ហាញនូវភាពរាក់ទាក់ និងស្និទស្នាលជាមួយនឹងក្រុមយុវជននានា ដែលបានមកប្រមូលផ្តុំគ្នាចូលរួមកម្មវិធីតេហ្សេ។​

នា​ឱកាសនោះ​សម្តេចប៉ាបបានលើកទឹកចិត្តអោយយុវជននានា ដែលចូលរួមនៅក្នុងកម្មវិធីពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២៤ ឲ្យនាំគ្នារិះគិតនូវអ្វីដែលជាផ្លូវនៃភា​ព​រីករាយទាំងអស់គ្នា។​

សម្តេចប៉ាបបានមានបន្ទូលថា យុវជនសំខាន់ណាស់​ ហើយនៅពេលអនាគតយុវជននានា គឺសុទ្ធតែអាចក្លាយជាអ្នកស្ថាបនាវប្បធម៌ ​និងសាសនា​ដែលមានស្ថេរភាព និងពិភពលោកមួយ ដែលបើកចំហរ។​

សម្តេចប៉ាបបានលើកទឹកចិត្ត និងជំរុញឲ្យយុវជនទាំងអស់រស់នៅពោរពេញដោយសកម្មភាពនិងភាពរស់រវើកមោះមុត ក៏ដូចជាទទួលខុសត្រូវដូចជាព្រះយេស៊ូ​។

សម្តេចប៉ាបបានមានបន្ទូលថា យុវជនត្រូវតែមោះមុតនឹងក្លាហាន ហើយខិតខំធ្វើយ៉ាងណាប្រែក្លាយ សេចក្តីស្រម័យអំពីយុត្តិធម៌សង្គម និងសន្តិភាពអោយមានរូបរាងនៅក្នុងសង្គម៕

Daily Program

Livesteam thumbnail