សម្តេចប៉ាបប្រកាសសកម្មវិធីអប់រំជំនឿនៅខែមករា និងកុម្ភៈ
![](/sites/default/files/styles/max_width_770px/public/2024-02/btmaanqntrjaati4_10.jpg?itok=v0Vjrn9b)
វ៉ាទីកង់ញូវបានរាយការណ៍ថានៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានប្រ កាសចេញនូវកម្មវិធីអប់រំជំនឿ ដែលជាសកម្មភាពដែលទ្រង់បានកំណត់សម្រាប់រយៈពេលពីខែមករា ដល់កុម្ភៈ។
ប្រភពដដែលបានរាយការណ៍ថា តាមការគ្រោងទុកសម្តេចប៉ាបគ្រោងនឹងប្រកាសបងស្រី ម៉ារៀ អេនតូនៀ (Maria Antonia )ជនជាតិអាហ្សង់ទីនគឺជាសន្តនៅក្នុងរង្វង់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ។
បងស្រី ម៉ារៀ អានតូនៀ ត្រូវបានគេដឹងថា គឺជាអ្នកដែលបានលះបង់ជីវិតដើម្បីបុព្វហេតុជំនឿ តាំងពីសតវត្សរ៍ទី ១៨។
ក្រៅពីនោះ នៅថ្ងៃទី២១ ខែមករាសម្តេចប៉ាប នឹងរៀបចំពិធីថ្វាយអភិបូជាដើម្បីអបអរថ្ងៃអាទិ ត្យជាថ្ងៃនៃព្រះបន្ទូលរបស់ព្រះគ្រីស្តដែលទ្រង់បានប្រកាសតាំងពីឆ្នាំ២០១៩។ បន្ទាប់មកនៅថ្ងៃទី២ ខែកុម្ភៈ ទ្រង់នឹងយាងចូលរួមជាអធិបតីនៅក្នុងពិធីថ្វាយអភិបូជានៅវិសាលវិហារ St. Peter’s Basilica។
ក្រៅពីនោះសម្តេចប៉ាបក៏គ្រោងនឹងយាងចូលរួមជាអធិបតីសម្រាប់ពិធីខាងជំនឿផ្សេងៗដោយរូមទាំងបុណ្យរោយផេះ នៅទីក្រុងរ៉ូម ហើយនិងកម្មវិធីអប់រំជំនឿជាមួយនឹងសហគមន៍ប្រជាជន នៅអ៊ីតាលីជាដើម៕
Daily Program
![Livesteam thumbnail](/sites/default/files/inline-images/live-stream-thumb.jpg)