សម្តេចប៉ាបបេណេឌិកទី១៦ ត្រូវបានរំពឹងថា នឹងអាចតែងតាំងជាសន្តបុគ្គល

អតីតលេខាធិការរបស់សម្តេចប៉ាបបេណេឌិកទី១៦សង្ឃឹមថា ដំណើរការតែងតាំងអតីតសម្តេចប៉ាប​ជាអ្នកដែលមានសុភមង្គលបំផុត ដើម្បីបើកផ្លូវទៅរកការប្រកាសជាសន្តបុគ្គលនឹងដំណើរការទៅមុខ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានកាតូលិក។

លោកអគ្គអភិបាល ចច ហ្គេនស្វីន (Georg Gänswein ) អតីតលេខាធិការរបស់សម្តេចប៉ាប បេណេឌិកទី១៦ បានមានប្រសាសន៍ថា លោកសង្ឃឹមថាដំណើរការតែងតាំងទ្រង់ជាអ្នកមានសុភមង្គលបំផុតនឹងចាប់ផ្តើមឆាប់ៗនេះក្រោយពេលដែលទ្រង់បានទទួលមរណភាពនៅថ្ងៃទី៣១ខែធ្នូ ឆ្នាំ ២០២២។

លោកអគ្គអភិបាលបានលើកឡើងថា ជាទស្សនៈផ្ទាល់ខ្លួនលោកផ្ទាល់ លោកពិតជាសង្ឃឹមថា ដំណើរការតែងតាំងនេះនឹងទៅមុខ។

លោកអគ្គអភិបាលដែលបច្ចុប្បន្នជាឯកអគ្គរាជទូតសន្តអាសនៈប្រចាំប្រទេសលីទុយអានី ឡាតវី និងអេស្តូនី បានឲ្យដឹងថា យោងតាមបទប្បញ្ញត្តិបច្ចុប្បន្នរបស់ព្រះសហគមន៍ដំណើរការតែងតាំងសម្តេចប៉ាបជាអ្នក​មានសុភមង្គល គឺលុះត្រាតែទ្រង់ចូលទិវង្គតបាន៥ឆ្នាំ ប៉ុន្តែមានករណីពិសេស ប្រសិនបើមានការស្នើសុំពីសម្តេចប៉ាបបច្ចុប្បន្ន ដូចដែលសម្តេចប៉ាបបេណេឌិកទី១៦ បានតែងតាំងសម្តេចប៉ាបយ៉ូហានប៉ូលទី២៕

Daily Program

Livesteam thumbnail