សម្តេចប៉ាបបញ្ជាក់ថា ជំនឿនៅអាស៊ីអាគ្នេយ៍និងអូសេអានីគឺរស់រវើក
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានពាំនាំពីបទពិសោធន៍នៃដំណើរទស្សនកិច្ច១២ថ្ងៃរបស់ទ្រង់នៅអាស៊ីអាគ្នេយ៍និងអូសេអានៅទៅចែករំលែកជូនគ្រីស្តបរិស័ទនៅបុរីវ៉ាទីកង់បានជ្រាប ។ នេះបើតាមវ៉ាទីកង់ញូវ ។
ថ្លែងនៅក្នុងកម្មវិធីអប់រំជំនឿប្រចាំសប្តាហ៍កាលពីថ្ងៃទិ១៨ ខែ កញ្ញា ឆ្នាំ២០២៤ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានបញ្ជាក់ថា ត្រង់បានឃើញគ្រីស្តបរិស័ទនៅក្នុងប្រទេសនៅក្នុងដំណើររបស់ទ្រង់ថា រស់រវើក។
សម្តេចប៉ាបបានមានបន្ទូលថា គ្រីស្តបរិស័ទនៅ ប្រទេសឥណ្ឌូនេស៊ី ប៉ាពួញូហ្គីណេ ទីម័រខាងកើត និងសិង្ហបុរី គឺពិតជារឹងមាំ ។
សម្តេចប៉ាបពិពណ៌នាថា ១២ថ្ងៃកន្លងទៅនេះ គឺទ្រង់បានត្រូវព្រះជាម្ចាស់ត្រាស់ឲ្យទ្រង់បានឃើញទិដ្ឋភាពដ៏រស់រវើករបស់ជីវិតជាគ្រីស្តបរិស័ទនិងជំនឿរបស់ពួកគេដ៏រស់រវើកនិងរឹងមាំ ។
សម្តេចប៉ាបបានបញ្ជាក់ថា អាស៊ីអាគ្នេយ៍ និង អូសេអានី គឺជាសហគមន៍គ្រីស្តបរិស័ទដែលមានជំនឿលើព្រះគ្រីស្តយ៉ាងទូលំទូលាយ ។
មកដល់ពេលនេះសម្តេចប៉ាបគឺជាសម្តេចប៉ាបទី៣ ហើយជាសម្តេចប៉ាបដំបូងគេដែលមកនៅអាស៊ីបានយូបំផុតពោលគឺ១២ ថ្ងៃ។
សម្តេចប៉ាបបានបន្តថា «ទូលបង្គំជាខ្ញុំសូមអរគុណព្រះអម្ចាស់ដែលបានផ្តល់ឱកាសឱ្យទូលបង្គំយល់អំពីតំបន់និងយល់អំពីតម្លៃនៃជំនឿនៅអាស៊ីនិងអូសេអានី»។