សម្តេចប៉ាបនឹងមិនយាងទៅសម្ភោធ ព្រះវិហារ​ ណូត ត្រាដាម ដែលបានជួសជុលឡើងវិញទេ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានច្រានចោលនូវលទ្ធភាពនៃការយាងធ្វើទស្សនកិច្ចនៅប្រទេសបារាំងដើម្បីចូលរួមសម្ភោធព្រះវិហារ ណូត ត្រាដាម ( Notre Dame ) ដែលបានជួសជុលឡើងវិញនោះទេ ។

ទីភ្នាក់ងារព័ត៌មានកាតូលិក បានរាយការណ៍ថា សម្តេចប៉ាបបានបញ្ជាក់អំពីព័ត៌មាននៅនៅលើជើងហោះហើរនៅពេលដែលទ្រង់យាងត្រឡប់មកពីដំណើរទស្សនៈកិច្ចនៅ អាស៊ីអាគ្នេយ៍កាលពីថ្ងៃសុក្រកន្លងទៅ​។​

 

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​លើ​យន្តហោះ​របស់​សម្តេច​ប៉ាប ​បានមានបន្ទូល​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា “ទូលបង្គុំជាខ្ញុំ​នឹង​មិន​ទៅ​ប៉ារីស​ទេ” ។​

ប្រធានាធិបតីបារាំង លោក អេមានូអែល ម៉ាក្រុង បានអញ្ជើញទ្រង់ មកធ្វើទស្សនកិច្ចនៅទីក្រុងប៉ារីស​ ដើម្បីសម្ភោធបើកដំណើរការឡើងវិញនូវព្រះវិហា ណូតត្រាដាម ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២៤ ក្រោយពេលដែលព្រះវិហារដ៏ស្កឹមស្កៃនេះរងការខូចខាតយ៉ាងដំណំដោយគ្រោះអគ្គីភ័យ ។

ដំបូលព្រះវិហានេះ ត្រូវបានបំផ្លាញដោយគ្រោះអគ្គីភ័យ កាលពីឆ្នាំ​២០១៩ ក្រោយពេលដែលព្រះវិហារនេះកសាងឡើយ៨សតវត្សន៍មកហើយនោះ  ដែលមូលហេតុសំខាន់ត្រូវបានគេដាក់បន្ទុកទៅលើការផ្ទុះសេខ្សែរភ្លើង ។

ព្រះវិហារនេះត្រូវបានសភា​បារាំង​បាន​អនុម័ត​ច្បាប់​ជា​បន្តបន្ទាប់​ដែល​តម្រូវ​ឱ្យ​ការ​កសាង​ឡើង​វិញដើម្បីរក្សា​ផលប្រយោជន៍​ជា​ប្រវត្តិសាស្ត្រ សិល្បៈ និង​ស្ថាបត្យកម្ម តាមលំនាំ នៃ​រចនាសម្ព័ន្ធ​ដើម៕

Daily Program

Livesteam thumbnail