សម្តេចប៉ាបនឹងធ្វើទស្សនកិច្ចនៅសង្កាត់មួយក្នុងទីក្រុងរ៉ូមនៅខែមិថុនា

Rome's Campidoglio (Copyright © Nicola Forenza)

ការិយាល័យព័ត៌មានសន្តអាសនៈបញ្ជាក់ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ នឹងធ្វើទស្សនកិច្ចនៅទីក្រុងរ៉ូមនៅថ្ងៃទី១០ ខែមិថុនា។​

ប្រភពដដែលបានបន្តថា នេះគឺជាកម្មវិធីទស្សនកិច្ចជាថ្មីរបស់ទ្រង់នៅទីក្រុងរ៉ួម ប្រទេសអ៊ីតាលី។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក រ៉ូបឺតូ ហ្គាលទីយឺរី (Roberto Gualtieri) អភិបាល​ក្រុង​រ៉ូម នឹង​ទទួលអញ្ជើញមក​ស្វាគមន៍​សម្តេច​ប៉ាប នៅ​ម៉ោង ៩ ព្រឹក។

ប្រភពដដែលបានបន្តថា ដំណើរទស្សនកិច្ចជាថ្មីរបស់សម្តេចប៉ាបគឺនៅក្រោយពេលដែល លោ​ក រ៉ូបឺតូ​បានជួបពិភាក្សាជាមយយនឹងទ្រង់នៅបុរីវ៉់ាទីកង់កាលពីថ្ងៃទី​៤ ខែមករា កន្លងទៅថ្មីៗនេះ។​

នេះគឺជាលើកទី២ហើយដែលសម្តេចប៉ាបយាងទស្សនកិច្ចផ្លូវការនៅទីក្រុងរ៉ូម​ក្រោយពេលដែ​លទ្រង់បានយាងម្តងកាលពីខែតុលា ឆ្នាំ២០២០ ដោយនៅពេលនោះទ្រង់យាងចូលរួមកម្មវិធីមួ​យរបស់សន្តអេជីឌីអូ (Sant'Egidio) ដើម្បីសន្តិភាព ។

គួររំលឹកថា នៅគ្រប់ដំណើរទស្សនកិច្ចរបស់សម្តេចប៉ាបនៅរយៈចុងក្រោយនេះ សម្តេចប៉ាបតែងតែមានបន្ទូលអំពី ជនរងគ្រោះនៃជំងឺរាតត្បាត សង្គ្រាម ភេរវកម្ម និងអំពើហិង្សានៅទូទាំងពិភពលោក។

ទ្រង់ក៏តែងតែយកព្រះទ័យចាប់អារម្មណ៍នឹងបញ្ហាកុមារ និងសន្តិភាពនៅតាមកន្លែងនិងប្រទេសនានាដែលនៅតែបន្តមានអំពើហិង្សា៕