សម្តេចប៉ាប៖ បូជាចារ្យមិនមែនមានន័យថាជាអ្នកឯកោត្រូវដើរតែម្នាក់ឯងទេ
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានបញ្ជាក់នូវសារពង្រឹងជំហររបស់លោកបូជាចារ្យជាចំហរថា ជីវិតជាបូជាចារ្យគឺមិនមែនជាជីវិតដែលមានតែភាពឯកោរនោះ ទេ គឺជាដំណើរជីវិតដែលរស់រវើក។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបទ្រង់បានមានបន្ទូលបែបនេះ នៅពេលដែលទ្រង់ យាងជួបជាមួយអ្នកចូលរួមក្នុងសន្និបាតពេញអង្គរបស់ក្រសួងទទួលបន្ទុកកិច្ចការ សម្រាប់បព្វជិត។
នាឱកាសនោះ សម្តេចប៉ាបបានសង្កត់ធ្ងន់លើការបង្កើត វិជ្ជាជីវៈ និងសារៈសំខាន់នៃការអប់រំពង្រឹងជំហររបស់ បុព្វជិត ។
នៅក្នុងជំនួបកាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះសម្តេចប៉ាបបានលើកឡើង លើទិដ្ឋភាពសំខាន់ៗចំនួនបី ដែលរួមមាន ដូចជា ការបង្កើតបុព្វជិត ដែលកំពុងបន្ត ការលើកកម្ពស់វិជ្ជាជីវៈ និង កិច្ចការជាអចិន្ត្រៃយ៍របស់ព្រះសហគមន៍។
សម្តេចប៉ាបបានសង្កត់ធ្ងន់លើសារៈសំខាន់នៃជីវិតជាបូជាចារ្យដែលរស់នៅក្នុងបណ្តាញនៃទំនាក់ទំនងជាបងប្អូនពីព្រោះ ព្រះសហគមន៍មិនមានបំណងធ្វើដំណើរតែម្នាក់ឯងទេ ហើយបានសម្តែងអំណរ គុណរបស់ទ្រង់ចំពោះសកម្មភាពសប្បុរសធម៌ដែលបូជាចារ្យភាគច្រើនធ្វើការទោះជានៅពេលប្រឈមមុខនឹងការលំបាកជាច្រើនយ៉ាងណាក៏ដោយ។
សម្តេចប៉ាបបានស្វាគមន៍ចំពោះអ្នកចូលរួម ដោយព្យាយាមបង្ហាញនូវក្តីស្រលាញ់ ដោយឆ្លៀតឱកាសសម្តែងការដឹងគុណចំពោះបូជាចារ្យ និងអស់គ្រិស្តបរិស័ទនានា ដោយសង្កត់ធ្ងន់ថា ទ្រង់បានព្រមានជាញឹកញាប់ប្រឆាំងនឹងហានិភ័យនៃបព្វជិតភាព និងពិភពខាងវិញ្ញាណ ប៉ុន្តែទ្រង់ ដឹងយ៉ាងច្បាស់ថា បូជាចារ្យភាគច្រើនលះបង់ខ្លួនដោយសប្បុរស និងសេចក្តីជំនឿដ៏ធំធេងចំពោះអំពើល្អនៃប្រជាជនដ៏វិសុទ្ធរបស់ព្រះ ដោយទទួលបន្ទុកការងារជាច្រើន ហើយជួនកាល ប្រឈមមុខនឹងការលំបាកខាងអប់រំជំនឿ និងខាងវិញ្ញាណ៕