សម្តេចប៉ាបតែងតាំងមន្រ្តីទទួលបន្ទុកគណៈកម្មការការពារអនីតិជនថ្មី
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានតែងតាំងលោកអភិបាល ល្វី ម៉ាណូអែល អាលី ហេររីរ៉ា ( Luis Manuel Ali Herrerra) ជាអគ្គលេខាធិការ និងលោកស្រី តេរីសា មូរី គេតេលខេម (Teresa Morris-Kettelkamp ) ជាជំនួយការលេខាធិការបន្ថែមសម្រាប់គណៈកម្មាធិកាសាសនាដើម្បី ការការពារអនីតិជន។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាប បានតែងតាំងលោកអភិបាលអាលី ហេររីរ៉ា ដែលជាអភិបាលបាលឧបត្ថម្ភក នៃទីក្រុងព្រះសហគមន៍ បូហ្គោតា ( Bogota) ជាអគ្គលេខាលេខាធិការថ្មីសម្រាប់គណៈកម្មាធិកាការពារអនីតិជន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការប្រកាសនោះ លោកកាឌីណាល់ សៀន អូ ម៉លឡេ (Seán O'Malley) ប្រធានគណៈកម្មាការនេះបាននិយាយថា ការតែងតាំងថ្មីនេះសម្គាល់ នូវជំហានដ៏សំខាន់បន្ថែមទៀតក្នុងការធ្វើឱ្យព្រះសហគមន៍ របស់យើងក្លាយជាកន្លែងដែលមានសុវត្ថិភាពជាងមុនសម្រាប់កុមារ និងជនងាយរងគ្រោះ។
លោកកាឌីណាល់បាននិយាយថា អគ្គលេខាធិការថ្មី និងលេខាធិការជំនួយនឹងចូលរួមនៅក្នុងដំណើរការងារដើម្បីធានាសុខុមាលភាពរបស់កុមារ និងមនុស្សដែលងាយរងគ្រោះ ជាមួយនឹងសេវាកម្មពេញមួយជីវិតរបស់ព្រះសហគមន៍។
លោកក៏បានបន្ថែមថា ជាមួយនឹងការប្រកាសថ្ងៃនេះ គណៈកម្មាការនឹងបន្តលើផ្លូវនេះក្នុងការការពារផ្នែកដ៏មានស្ថិរភាពនៃគ្រប់ទិដ្ឋភាពនៃជីវិត និងការបម្រើរបស់ព្រះសហគមន៍។
អ្នកដែលទទួលការតែងតាំងថ្មីទាំងពីរគឺសុទ្ធតែជាអ្នកជំនាញខាងផ្នែកចិត្តសាស្ត្រនិងការតស៊ូ មតិ ដែលបានបំពេញការងារនិងមានបទពិសោធន៍ជាច្រើនទាក់ទងនឹងកិច្ចការទាំងនេះ៕