សម្តេចប៉ាបតាមដានគ្រោះគ្រោះធម្មជាតិនៅប៉ាពួរញូហ្គីណេ

វ៉ាទីកង់ញូវបានរាយការណ៍ថា ដោយសារតែជនរងគ្រោះដល់ជីវិតដោយសារតែគ្រោះរអិលបា ក់ដីនៅប្រទេសប៉ាពួរញូហ្គីណេចេះតែបន្តកើនឡើងសម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានបន្តយកចិត្តទុ កដាក់និងតាមដានព័ត៌មានដ៏ក្រៀមក្រំនេះជាបន្តបន្ទាប់។
នៅក្នុងកម្មវិធីអប់រំជំនឿប្រចាំសប្តាហ៍នៅថ្ងៃពុធសម្តេចប៉ាបបន្តបង្ហាញនូវសាមគ្គីភាព និងការយកចិត្តទុកដាក់របស់ទ្រង់ចំពោះអ្វីដែលបានកើតឡើងនៅក្នុងប្រទេសនេះ។
សម្តេចប៉ាបបានមានបន្ទូលថា សូមឲ្យអស់អ្នកដែលរងគ្រោះនិងក្រុមគ្រួសាររបស់ពួកគេរក្សាភាពរឹងមាំហើយតស៊ូជំនៈនូវទុក្ខលំបាកនៅពេលនេះ។ ទូលបង្គំជាខ្ញុំនឹងជួបពួកគេនៅខែកញ្ញាខាងមុខនៅពេលដែលខ្ញុំយាងទៅបំពេញទស្សនកិច្ចនៅទីនោះ។
មកដល់ពេលនេះពលរដ្ឋលើសពី ២ ០០០ នាក់ត្រូវបានគេប៉ាន់ប្រមាណថា បានស្លាប់ ខណៈដែលមនុស្សប្រមាណជា ៧០០០០ នាក់ បានរងគ្រោះនិងគ្រោះធម្មជាតិដ៏រន្ធត់នេះ។
សម្តេចប៉ាបបានចូលរួមអធិដ្ឋាន និងកាន់ទុក្ខចំពោះអស់អ្នកដែលបានគ្រោះថ្នាក់នៅក្នុងគ្រោះធម្មជាតិដ៏សាហាវនេះ៕
Daily Program
