សម្តេចប៉ាបជំរុញអោយគ្រីស្តបរិស័ទរិះគិតបីចំណុច

នៅក្នុងកម្មវិធីសាវនការការងារក៏ដូចជាអប់រំជំនឿប្រចាំសប្តាហ៍កាលពីថ្ងៃពុធ សម្តេចប៉ាបហ្រ្វង់​ស៊ីស្កូបានជំរុញឲ្យគ្រីស្តបរិស័ទទាំងអស់រិះគិតបីចំណុចសំខាន់ ។

សម្តេចប៉ាបបានលើកទឹកចិត្តនិងជំរុញអោយគ្រិស្តបរិស័ទទាំងអស់ រក្សាបេះដូងអោយល្អ ហើ​យត្រូវចេះទទួលស្គាល់  និងព្យាយាមបដិសេធអ្វីដែលជាអំពើអាក្រក់ ឫជនដែលអាចចាត់ទុកថា ជាសារតាំងដ៏កាចសាហាវ។​

នាឱកាសនោះសម្តេចប៉ាបបានណែនាំប្រាប់គ្រិស្តបរិស័ទថា ព្រះជាម្ចាស់ទ្រង់តែងតែប្រាប់យើ​ងអោយនៅអោយឆ្ងាយពីអំពើអាក្រក់ ហើយគ្រប់គ្នាត្រូវតែបើកបេះដូងនិងការពារអ្វីដែលជាភាពត្រឹមត្រូវ។

សម្តេចប៉ាបបានដាស់ស្មារតីគ្រីស្តបរិស័ទថា រឿងរ៉ាវដែលបានកើតមានឡើងនៅក្នុងរឿងអាដាម និងនាងអ៊ីវ នៅក្នុងសួនអេដែន  ជាមួយនឹងសត្វពស់ គឺសេចក្តីពិតដែលបញ្ជាក់អំពី គ្រោះថ្នាក់នៃបាបកម្ម និង ការល្បួង របស់សាវអាក្រក់ៗ។

សម្តេចប៉ាបបានព្យាយាមពន្យល់គ្រីស្តបរិស័ទថា នៅក្នុងពិភពលោកក៏ដូចជានៅក្នុងសួនអេដែ​នដែរ គឺសំបូរទៅដោយអ្នកដែលបៀបបីដូចជាអស់នៅក្នុងឧធ្យាននោះ ហើយក៏ជាអ្នកដែលចូ​លចិត្តល្បួងដែរ ដូច្នេះសូមកុំចាញ់ការល្បួង តាមរយៈការពង្រឹងជំនឿ អប់រំចិត្តគំនិត និងស្វះស្វែ​ងរកសេចក្តីពិតតាមការសិក្សា និងការរិះគិតដ៏ត្រឹមត្រូវ៕

Daily Program

Livesteam thumbnail