សន្តអាសនៈ៖ បច្ចេកវិទ្យាគួរតែដើម្បីសង្រ្គោះជីវិតមនុស្សប្រសើរជាងសម្លាប់មនុស្ស
សន្តអសនៈបានបន្តរំលឹកឡើងវិញនូវការអំពាវនាវរបស់ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូលើបម្រាម នៃការផលិតប្រព័ន្ធអាវុធស្វយ័តដ៍សាហាវ ដោយនិយាយថាវឌ្ឍនភាពបច្ចេកវិទ្យាគួរតែត្រូវបានប្រើប្រាស់ដើម្បីកែលម្អជីវិតមនុស្ស មិនត្រូវបានអនុញ្ញាតឱ្យយកជីវិតឡើយ។
លោកអគ្គអភិបាល អេទ័រ បាឡេស្តេរ៉ូ (Ettore Balestrero) បាននិយាយនាពេលថ្មីៗនេះនៅក្នុងវេទិកាអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ អំពីតម្រូវការក្នុងការត្រួតពិនិត្យយ៉ាងដិតដល់នូវការអភិវឌ្ឍន៍នៃប្រព័ន្ធអាវុធស្វយ័ប្រវត្ត៦ដែលហៅថា "មនុស្សយន្តឃាតករ" ។
អ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់ សន្តអសនៈប្រចាំនៅ អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀតនៅទីក្រុងហ្សឺណែវបានថ្លែងសុន្ទរកថាក្នុងវគ្គទីពីរនៃក្រុមអ្នកជំនាញរដ្ឋាភិបាលឆ្នាំ ២០២៤ ស្តីពីបច្ចេកវិទ្យាដែលកំពុងរីកចម្រើន នៅថ្ងៃទី ២៦ ខែសីហាថា មនុស្ស ត្រូវតែជាអ្នក គ្រប់គ្រងលើប្រព័ន្ធសព្វាវុធនានា ដោយបន្ថែមថា “ម៉ាស៊ីនមិនគួរកំណត់ឲ្យពួកវាមានសិទ្ធិ យកជីវិតមនុស្សនោះទេ”។
លោកអគ្គអភីបាលបាននិយាយថា សន្តអសនៈបានកំពុង ស្វែងរកកិច្ចព្រមព្រៀងស្របច្បាប់មួយ ដើម្បីគ្រប់គ្រងការស្រាវជ្រាវលើអាវុធដែលដើរដោយបញ្ញាសិប្បនិមិត្ត និងការផ្អាកលើការអភិវឌ្ឍន៍ និងការប្រើប្រាស់អាវុធទាំងនោះ។
លោកអគ្គអភិបាលបាននិយាយថា សន្តអសនៈ គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិក្នុងការវិភាគ "មុខងារសក្តានុពល និងទិដ្ឋភាពបច្ចេកវិទ្យានៃប្រព័ន្ធអាវុធស្វ័យប្រវត្តិ" ដើម្បីវាយតម្លៃយ៉ាងត្រឹមត្រូវថាតើពួកគេអនុលោមតាមបទដ្ឋានដែលមានស្រាប់ និងបទប្បញ្ញត្តិអន្តរជាតិដែរឬទេ។
លោកបាននិយាយថា "មនុស្សតែងមាន ហេតុផល មានសមត្ថភាពពិសេសសម្រាប់ការវិនិច្ឆ័យប្រកបដោយសីលធម៌ និងការសម្រេចចិត្តប្រកបដោយក្រមសីលធម៌ ដែលមិនអាចចម្លងដោយសំណុំនៃក្បួនដោះស្រាយណាមួយ ទោះបីជាស្មុគស្មាញយ៉ាងណាក៏ដោយ" ។
លោកអគ្គអភិបាលក៏បានចង្អុលបង្ហាញពីភាពខុសគ្នាខាងសីលធម៌រវាង "ជម្រើស" និង "ការសម្រេចចិត្ត" ។
លោកបាននិយាយថាការសម្រេចចិត្តមួយតម្រូវឱ្យមានការវាយតម្លៃជាក់ស្តែងដែលហួសពីជម្រើសដ៏សាមញ្ញមួយ ហើយពាក់ព័ន្ធនឹងការពិចារណាលើតម្លៃ និងកាតព្វកិច្ច។