តោះ! ទៅស្វែងយល់ត្រួសៗអំពីបណ្ណាល័យ និងបណ្ណាសាររបស់បុរីវ៉ាទីកង់

បណ្ណាល័យ​និ ង​បណ្ណាសារ​បុរីវ៉ាទីកង់ គឺជា​ស្ថាប័ន​ដែល​រួម​បញ្ចូល​ប្រពៃណី និង​ការ​បង្កើត​ថ្មី ហើយក៏ជាឃ្លាំងនៃសំណៅឯកសារដែលព្រះសហគមន៍កាតូលិកបានរក្សា និងអភិរក្សទុកសម្រាប់បម្រើការស្រាវជ្រាវនឹងសិក្សាដ៏សំបូរបែបមួយនៅលើពិភពលោក។

ទីនោះគឺជាឃ្លាំងនៃចំណេះនឹងដង្ហើមនៃការចង់សិក្សាស្រាវជ្រាវហើយក៏ជាកន្លែងដែល បណ្តុះទំនៀមទម្លាប់មនុស្សធម៌ ការថែរក្សា ការគោរព និងលើកកំពស់សេចក្តីស្រលាញ់ និងសន្តិភាព ដ៏ចំណាស់មួយដែលមានអាយុកាលតាំងតែពីឆ្នាំ​១៦០០ មក។

ស្ថាប័នដែលសំបូរទៅដោយឯកសារដ៏ចំណាស់នេះ គឺមានតាំងពីសាត្រាស្លឹករឹតជាភាសាឡាតាំង ក្រិក និងភាសាហេព្រើរ។​

ឯកសារនៅទីនោះត្រូវបានគេដឹងថា គឺមានភាពសំបូរបែបបំផុតសម្រាប់អ្នកដែលចង់សិក្សាស្រាវជ្រាវអំពី ទស្សនវិជ្ជា និងប្រវត្ដិសាស្រ្ដ និង ច្បាប់ និងកិ្រត្យក្រមវិទ្យាសាស្ត្រ។

ទីនោះគឺជាកន្លែងដែលបើកចំហសម្រាប់អ្នកស្រាវជ្រាវ និងអ្នកប្រាជ្ញដែលមានសមត្ថភាព ដោយមិនគិតពីសាសនា ប្រភពដើម ឬវប្បធម៌ ជាពិសេសសាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវសាកលវិទ្យាល័យ ឬអ្នកដែលមកពីគ្រឹះស្ថានឧត្តមសិក្សា និងបុគ្គលដែលចង់សិក្សាផ្សេងទៀត។

ក្រៅពីបណ្ណាល័យដែលមានសៀវភៅសំណៅឯកសាររាប់ពាន់ច្បាប់ហើយនោះ សម្រាប់បណ្ណាសារគឺរិតតែអស្ចារ្យថែមទៀត ដោយនៅក្នុងប្រវត្តិសាស្រ្តជាង ១០០០ឆ្នាំ​ បណ្ណាសារនេះជាឃ្លាំងនៃឯកសាររបស់សន្តអាសនៈនៅលើឆ្នើរដែលគេរៀបចំហើយពន្លាតទៅគឺមានចម្ងាយដល់ទៅ ៨៥ គីឡូម៉ែត្រឯណោះ ។​

ទីនោះ គឺជាមជ្ឈមណ្ឌលស្រាវជ្រាវប្រវត្តិសាស្ត្រដ៏សំខាន់ និងល្បីល្បាញបំផុតមួយនៅក្នុងពិភពលោក។ វាជាកំណប់នៃកំណប់ទ្រព្យដែលមិនអាចប្រៀបផ្ទឹមបាន៕

Daily Program

Livesteam thumbnail