សន្តអាសនៈប្រកាសទទួលលោកអភិបាល និងបូជាចារ្យដែលរដ្ឋាភិបាលនីការ៉ាហ្គ័រដោះលែង

រដ្ឋាភិបាលនៃប្រទេសនីការ៉ាហ្គ័របានបញ្ជាក់ពីការដោះលែងលោកអភិបាលពីររូប និងលោកបូ​ជាចារ្យក៏ដូចជានិស្សិតទេវវិទ្យាល័យ១៧រូបផ្សេងទៀត​។​

វ៉ាទីកង់ញូវបានរាយការណ៍ថា លោកអភិបាល រ៉ូឡានដូ អាល់វ៉ារ៉េ (Rolando Álvarez) អភិបាលនៃព្រះសហគមន៍មួយ​ដែលត្រូវចាប់ខ្លួនតាំងពីឆ្នាំ២០២២ និង លោកអភិបាល ខេមេ មូរ៉ា អ័តេហ្គា ( Carmen Mora Ortega) លោកបូជាចារ្យ១៥ រូប និងនិស្សិតទេវវិទ្យាល័យពីររូប ដែលចាប់ខ្លួនកាលពីពេលថ្មីៗនេះ បានត្រូវដោះលែងអស់ហើយ។

ប្រភពដដែលបានរាយការណ៍ថា នៅក្នុងចំណោមអ្នកដែលត្រូវបានដោះលែងទាំងអស់ភាគច្រើនគឺបានមកដល់ទីក្រុងរ៉ូមអស់ហើយ លើកលែងតែម្នាក់ទេ ដែលកំពុងនៅប្រទេសវេណេហ្សូអេឡា​។

លោកអភិបាល រ៉ូឡានដូ អាល់វ៉ារ៉េ ត្រូវបានគេដឹងថា ត្រូវបានអាជ្ញាធរប្រទេសនីការ៉ាហ្គ័រចាប់ឃុំឃាំងនៅក្នុងផ្ទះ ២៦ឆ្នាំ ដោយចោទប្រកាន់ថា លោកមានចេតនាប្រឆាំងរដ្ឋាភិបាល៕​

Daily Program

Livesteam thumbnail