វ៉ាទីកង់ញូវចេញវីដេអូសង្ខេបសកម្មភាពសម្តេចប៉ាបពេញមួយឆ្នាំ២០២៣

វ៉ាទីកង់ញូវបានចេញផ្សាយនូវវីដេអូមួយដ៏ខ្លីប៉ុន្តែមានអត្ថន័យគ្រប់គ្រាន់នៅក្នុងការបង្ហាញនូវបំណងនិងបេសកម្មរបស់សម្តេចប៉ាបដែលបានខិតខំបម្រើព្រះសហគមន៍នៅក្នុងអំឡុងពេល ពេញមួយឆ្នាំ២០២៣ ។

វីដេអូឃ្លីបនេះមានរយៈពេលត្រឹមតែ ២នាទីនិង ៩ វិនាទីតែប៉ុណ្ណោះ ប៉ុន្តែគឺបានឆ្លុះបញ្ចាំងនូវសកម្មភាពក៏ដូចជាទិដ្ឋភាព និង សេចក្តីប្តេជ្ញាចិត្តរបស់សម្តេចប៉ាបនិងព្រះសហគមន៍កាតូលិក បានធ្វើឡើងពេញមួយឆ្នាំ២០២៣។

ប្រភពដដែលបានឆ្លុះបញ្ចាំងតាំងពីសកម្មភាពដែលសម្តេចប៉ាបបានជូនដំណើរជាចុងក្រោយ របស់សម្តេចប៉ាបបេណេឌិកទី១៦ សកម្មភាពនិងការខិតខំរបស់សម្តេចប៉ាបនៅក្នុងការប្រកា​សដំណឹងល្អ ទៅកាន់ផ្នែកផ្សេងៗនៃពិភពលោក។

ក្រៅពីនោះសកម្មភាពមនុស្សធម៌  និងសកម្មភាពដែលទ្រង់គង់នៅជាមួយនឹងទុរគតជន ព្រមទាំងកុមារាកុមារី នានា។

នៅក្នុងវីដេអូនេះ គឺបានរំលេចនូវសមិទ្ធផលមួយពេញឆ្នាំរបស់សម្តេចប៉ាប ដោយមានទំាងរូបភាព ជាមួយនឹងសំឡេង ទឹកមុខ និងកាយវិកា របស់សម្តេចប៉ាបនៅឆ្នាំ ២០២៣៕

Daily Program

Livesteam thumbnail