លោកបូជាចារ្យសាសនទូតអាហ្សង់ទីនត្រៀមស្វាគមន៍សម្តេចប៉ាបនៅប៉ាពួរញូវហ្គីណេ
លោកបូជាចារ្យ មីកែល ឌឹឡាខាល់ (Miguel de la Calle) សាសនៈទូតអាហ្សង់ទីនមួយរូបបានកំពុងតែរៀបចំខ្លួននិងក្រុមការងាររបស់លោកនៅ ទីក្រុង វ៉ានីមូ ( Vanimo ) ប្រទេសប៉ាពួរញូវហ្គីណេ រង់ចាំការស្វាគមន៍សម្តេចប៉ាប ។
នៅក្នុងបទសំភាសន៍ជាមួយនឹង វ៉ាទីកង់ញូវ លោកបូជាចារ្យ ដែលកំពុងប្រកាស ដំណឹងល្អនៅទីក្រុងឆ្នេរសមុទ្រភាគខាងជើងនៅលើកោះដ៏សំខាន់របស់ប្រទេស ជាកន្លែងដែល សម្តេចប៉ាប បានសម្រេចចិត្តធ្វើទស្សនកិច្ចពិសេសនោះ បានចែករំលែកទស្សន់របស់គាត់នៅពេលដែលសហគមន៍និងរូបលោកកំពុងរៀបចំស្វាគមន៍ទ្រង់។
លោកបូជាចារ្យបានសម្តែងនូវជំនឿរបស់លោកថា ដំណើរទស្សនៈកិច្ចរបស់សម្តេចប៉ាប នៅប៉ាពួរញូវហ្គីណេនឹងផ្តល់នូវកម្លាំងនៃការជំរុញដ៏សំខាន់ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងប្រកាស ដំណឹងល្អដែលកំពុងបន្តនៅក្នុងទឹកដីដ៏ក្មេងខ្ចីមួយនេះ ។
លោកបាននិយាយថា "ដំណឹងល្អបានមកដល់ ទីក្រុងវ៉ានីមូ ត្រឹមតែ ៥០ ឆ្នាំមុនប៉ុណ្ណោះ ដូច្នេះយើងជាព្រះសហគមន៍ ដ៏ក្មេងខ្ចី តែស្វាហាប់" ។
លោកបានបន្តថា "ការទន្ទឹងរង់ចាំសម្រាប់ដំណើរទស្សនកិច្ចរបស់សម្តេចប៉ាបគឺធំធេងណាស់។ ប្រជាជនមកពីគ្រប់ទិសទី ខ្លះធ្វើដំណោះរពីព្រៃភ្នំពីប្រទេសឥណ្ឌូនេស៊ីឆ្លងកាត់ព្រំដែនពីខេត្តផ្សេងទៀតមកកាន់ទីនេះ ។
លោកបានបង្ហើបថា «អ្នកខ្លះបានដើរជាច្រើនថ្ងៃដោយសារការខ្វះខាតមធ្យោបាយធ្វើដំណើរដើម្បីបានជួបសម្តេចប៉ាប»។