លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីនថា អាហ្វ្រិកជាទឹកដីនៃក្តីសង្ឃឹម

លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន (Pietro Parolin) នាយករដ្ឋមន្រ្តីនៃសន្តអាសនៈប្រាប់សារព័ត៌មានវ៉ាទីកង់ ថាទ្វីបអាហ្រ្វិកមានសក្តានុពល និងធនធានដើម្បីប្រឈមមុខនឹងបញ្ហានានា។
លោកកាឌីណាល់បានលើកឡើងបែបនេះនៅពេលដែលបានអញ្ជើញចូលរួមជាអធិបតីនៅក្នុងកម្មវិធីមួយដែលរៀបចំកាលពីថ្ងៃទី២៧ ខែឧសភា នៅទីក្រុងរ៉ូម និយាយអំពីអាហ្វ្រិកក្នុង ទិវាអាហ្វ្រិកលើកទី៦១។
នៅចំពោះមុខក្រុមឯកអគ្គរដ្ឋទូតមកពីបណ្តាប្រទេសអាហ្រ្វិកប្រចាំនៅសន្តអាសនៈ និងអង្គការ អន្តរជាតិនានា លោកកាឌីណាល់បានថ្លែងថា នៅក្នុងចក្ខុវិស័យរបស់សម្តេចប៉ាបនានា ដោយរួមទាំងសម្តេចប៉ាបបេណេឌិកទី១៦ សម្តេចប៉ាបយូហានប៉ូលទី២ ជាដើមគឺបានមើលឃើញ អាហ្វ្រិកគឺជាទ្វីដែលមានបញ្ហាប្រឈមនិងសាក្តានុពលជាច្រើន ដែលទាំងនេះគឺជាទិដ្ឋភាព នៃក្តីសង្ឃឹមដែលត្រូវតែញញឹមដើម្បីបន្ត ។
លោកកាឌីណាល់បានមានប្រសាសន៍ថា អាហ្វ្រិកគឺជាប្រភពនិងជាទីកន្លែងនៃជំនឿរឹងមាំ ហើយព្រះសហគមន៍និងរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគឺមានភាពផ្សារភ្ជាប់គ្នា ហើយនេះគឺជាសេចកត្តីអំណររបស់យើង។
លោកកាឌីណាល់បានបន្តថា លោកជឿថា អាហ្រ្វិកត្រូវតែជោគជ័យដោយខ្លួនឯង អាហ្រ្វិកជាទ្វីដែលមានភាពរឹងមាំ ជាកន្លែងសំបូរ ធនធាន មានសម្បត្តិធម្មជាតិគ្រប់ប្រភេទ ប៉ុន្តែអាហ្រ្វិកក៏ត្រូវការមិត្តស្មោះត្រង់ពីសហគមន៍អន្តរជាតិដែលត្រូវធ្វើការជាមួយ ប្រជាជន ដើម្បីសន្តិភាព ការផ្សះផ្សាជាតិ និងការអភិវឌ្ឍន៍។
លោកកាឌីណាល់បានសង្កត់ធ្ងន់ថា អាហ្រ្វិកមានភាព ការចាំបាច់ ត្រូវរកឲ្យឃើញខ្លួនឯងទោះជានៅក្នុងស្ថានភាពលំបាកខ្លាំង ចំពេលមានជម្លោះដ៏ហិង្សាជាច្រើន ដែលបណ្តាលឱ្យមានទុក្ខវេទនាជាច្រើនដល់មនុស្សជាតិ៕
Daily Program
