លោកកាឌីណាល់ បញ្ជាក់អំពីវឌ្ឍនភាពក្នុងការសន្ទនាជាមួយចិន

ក្នុងអំឡុងពេលសន្ទនាខ្លី ជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី១០ ខែតុលា លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈក៏បានបញ្ជាក់អំពីការបន្តវឌ្ឍនភាពនៃការសន្ទនានិងទំនាក់ទំនងរវាងសន្តអាសនៈនិងចិន។

លោកកាឌីណាល់បានលើកឡើងថា ចាប់តាំងពីមាន កិច្ចព្រមព្រៀងរវាងវ៉ាទីកង់-ចិនឆ្នាំ​២០១៧  ស្តីពីការតែងតាំងលោកអភិបាលមកដល់ពេលនេះ ដំណើរការនៅតែបន្តអនុវត្តជាបន្តបន្ទាប់។

លោកកាឌីណាល់បានបន្តថា ភាគីទាំងពីរបានពិភាក្សាខ្លះបន្ថែម ហើយនៅតែបន្តទំនាក់ទំនង ទោះបីជា​ការ​ពិត​វា នៅ​តែ​មាន​ការ​លំបាក” ប៉ុន្តែ​បញ្ហា​ទាំង​នេះ​ត្រូវ​តែ​ត្រូវ​បាន​ដោះស្រាយ ដោយ​ការ​អត់ធ្មត់​និង​ការ​ទុក​ចិត្ត។

លោកបានបន្តថា សន្តអាសនៈនិងចិន នៅបន្តខិតខំធ្វើឲ្យកាន់តែប្រសើរឡើងនូវភាព ​ជាក់លាក់​ដើម្បីឈានទៅរកការលើកកំពស់កិច្ចសហប្រតិបត្តិកា​។

លោកកាឌីណាល់បានបន្តថា ក្រោមការដឹកនាំដោយសម្តេចប៉ាបឡេអូទី១៤ ទ្រង់បាន ចង្អុលជំហានផ្លូវ មួយចំនួនត្រូវអនុវត្ត ប៉ុន្តែទោះជាយ៉ាងណា ផ្លូវនោះគឺនៅតែនៅលើមាគ៌ាអប់រំឲ្យអ្នកដែលកាន់​កាតូលិក​ល្អ គឺជាជា​ពលរដ្ឋ​ចិនដ៏​ល្អ៕

Daily Program

Livesteam thumbnail